លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យ ល្បឿនលឿន ទៅទទួលយកស្ត្រីជាអ្នកជំងឺម្នាក់ នៅកោះរ៉ុង
ក្រុងកោះរ៉ុង-នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានកំពុងបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្ត្រីជាអ្នកជំងឺម្នាក់ នៅកោះរ៉ុង មានជំងឺលើសឈាម មិនទាន់ដឹងខ្លួន ស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីអ្នកជំងឺ មានឈ្មោះ ចាន់ ធី អាយុ ៦៥ឆ្នាំ រស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីជាអ្នកជំងឺ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កំពុងបញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន និងបានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុ ហើយនិងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕