អាជ្ញាធរភ្នំពេញ បន្តផ្អាកសកម្មភាព ការងារ មុខរបរឬ អាជីវកម្មនិងការជួបជុំមនុស្ស សម្រាប់រយៈពេល ១៤ថ្ងៃ
ភ្នំពេញ៖ អាជ្ញាធរភ្នំពេញបន្តផ្អាកសកម្មភាពការងារ មុខរបរឬ អាជីវកម្ម និងការជួបជុំមនុស្ស សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ។ ក្នុងអំឡុងពេលនៃការបន្ត ដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា៖
– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាល វិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀន ដែលធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សារោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបាន ផ្អាកជាបណ្តោះអាសន្ន ដូចបានកំណត់ខាងលើ
រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាក សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាព
វិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោមតាមតម្រូវ ការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។