ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្តារប្រឡាយ បឹងទំពន់ បានបញ្ចប់ការងារ ១០០ភាគរយហើយ ជាមួយនឹងសំរាម និងស្មៅបណ្តែតទឹកជាង២៥០០ឡាន

56

ភ្នំពេញ៖ ការស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាព ស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាមនិងស្មៅ បណ្តែតទឹកបានជាង២៥០០ឡានស្មើនិងជាង១ម៉ឺន២ពាន់ម៉ែត្រគូប។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក
នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា ៖ដោយមានការយក ចិត្តទុក្ខដាក់និងការចង្អុល ណែនាំពីលោក ឃួង​ ស្រេង​ ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាព ស្តារប្រឡាយបឹងទំពន់ បញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាព ស្តារអស់រយៈពេល៤ខែ
ដេីម្បីរំដោះជំនន់ទឹកភ្លៀង នារដូវវស្សានេះ ។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ។ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី០៥ មេសា ២០២១ ហើយបានបញ្ចប់ជា ស្ថាពរកាលពីថ្ងៃទី២៣ កក្កដា ដោយស្តារសំរាម និងស្មៅបណ្តែតទឹក បាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទី យ៉ាងសំខាន់ក្នុងការ រំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែន សុខ ខណ្ឌទួលគោកនិង ១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
លោកដួង ចាន់សារ៉ាត់ បានសូម ឱ្យបងប្អូនប្រជាពលរដ្ឋមេត្តា ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ ទៅតាម ទីតាំងដែល ក្រុមហ៊ុនប្រមូលសំរាម បានកំណត់ កុំបោះសំរាមចូល ក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាច ហូរដល់ស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង