ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ រៀបចំផែនការ ចាក់វ៉ាក់សាំង ជូនកុមារ អាយុចាប់ពី១២ ដល់អាយុក្រោម១៨ឆ្នាំ ឱ្យទទួលបាន ជោគជ័យ និងចាក់បានគ្រប់គ្នា

24

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការនិងទីតាំងចាក់វ៉ាក់សាំង ជូនទៅដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩
ជូនកុមាររបស់យើងឱ្យទទួលបានជោគជ័យ ពិសេស គឺការរក្សាឲ្យបាននូវគម្លាតសុវត្ថិភាពសង្គម ជៀសអោយបាននូវការឆ្លងជំងឺកូវីដ-១៩ និងចាក់បានគ្រប់គ្នា ចាប់ពីថ្ងៃទី០១ សីហាខាងមុខនេះ។
ការស្នើបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការត្រៀមបើកយុទ្ធនាការចាប់រវាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ ដែលមានរហូតដល់ចំនួន៤១ទីតាំង។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖កិច្ចការងារនេះរាជរដ្ឋាភិបាលពិសេសម្តេចតេជោហ៊ុន សែនបានយកចិត្តទុកដាក់នឹងស្វះស្វែងខ្លាំងណាស់ ក្នុងការរកវ៉ាក់សាំងសម្រាប់យកមកចាក់ការពារជម្ងឺកូវីដ-១៩ ជូនទៅដល់កុមារ និង
យុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ នៅរាជធានីភ្នំពេញ ។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការនិងទីតាំងឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងជូនកុមាររបស់យើងឱ្យទទួលបានជោគជ័យ ពិសេសគឺការរក្សាឲ្យបាននូវគម្លាតសុវត្ថិភាពសង្គម ជៀសអោយបាននូវការឆ្លងជំងឺកូវីដ-១៩ ។
លោកឃួង ស្រេង បន្តទៀតថា៖ អាជ្ញាធររបស់យើង កម្លាំងមានសមត្ថកិច្ច មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យពិតជាបានយកកម្លាំងកាយចិត្ត ក្នុងការចាក់បាក់
សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ ទទួលបានជោគជ័យ និង
ទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ដូច្នេះ លោកស្នើសុំឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យទាំងអស់ បន្តអត់ធ្មត់និងយកចិត្តទុកដាក់ អនុវត្តការងារនេះឲ្យបានជោគជ័យបន្ថែមទៀត ពិសេសក្នុងដំណាក់កាលនៃការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១សីហា ឆ្នាំ២០២១ ខាងមុខនេះ ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ មាន កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់អាយុ ក្រោម១៨ ឆ្នាំ ប្រមាណ២០ម៉ឺននាក់ (លេខមូល) ដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩
ចំនួន៤១ទីតាំង ។ដូច្នេះក្នុងចំនួននេះត្រូវតែចាក់ឱ្យបានគ្រប់គ្នា បើទោះបីជាក្មេងអាណាថា ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង