លោកអភិបាលខណ្ឌចំការមន បើកកិច្ចប្រជុំផ្ដោត សំខាន់លើរបៀបវារៈចំនួន៣
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០២១នេះនៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រលោកថេង សុថុល អភិបាលខណ្ឌចំការមន ដោយបានដឹកនាំបើកកិច្ចប្រជុំតាមរយ:វីដេអូ Confference ជាមួួយថ្នាក់ដឹកនាំខណ្ឌ-សង្កាត់ ដោយផ្ដោតទៅ លើរបៀបវារ:សំខាន់ចំនួន៣ រួមមាន៖
១.ការងារតាមដានថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ។
២.ការងាររៀបចំផែនការត្រៀម ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យ ជំទង់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងមូលដ្ឋានខណ្ឌចំការមន។
៣.ការងារត្រួតពិពិនិត្យការអនុវត្តវិធានសុខាភិបាលនៅតាមបណ្ដាអាហារដ្ឋាន ភោជនីយដ្ឋាននានា។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទៅទទួលលិខិតអញ្ជើញពីសង្កាត់ដែលខ្លួនរស់នៅ និងមកទទួលសេវាចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ ដោយចាប់ផ្ដើមអនុវត្ត ការចាក់វ៉ាក់សាំងដូសទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរលោកអភិបាល ខណ្ឌចំការមនថេង សុថុល ដោយសូមអោយបងប្អូន ប្រជាពលរដ្ឋបន្តចូលរួមអោយ បានផុលផុសដោយអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា«គឺ៣ការពារ និង ៣កុំ»៕