ឯកឧត្តមគួច ចំរើន អញ្ជើញសំណេះសំណាល ជាមួយសប្បុរសជន និងផ្តល់លិខិតថ្លែងអំណរគុណ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ៦រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិ បាលនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយជាមួយសប្បុរសជនមកពីក្រុង ស្រុក ដែលបានចូលរួមជាមួយ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះ សីហនុនាពេលកន្លងមក ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថ្លែងអំណរគុណលោក លោកស្រី ជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សតនានា ក្នុងខេត្តរបស់យើង ដែលបានចូលរួមក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងកន្លងទៅ សម្រាប់ក្រុមគ្រូពេទ្យ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យខាងកងទ័ព ជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការខេត្តព្រះ សីហនុ ។ រាជរដ្ឋាភិបាលបានរៀបចំកិច្ចការជាច្រើន ទាមទារឱ្យមានការចូលរួម ដើម្បីបំពេញបន្ថែមសម្រាប់ ដំណើរការនៃការចាកវ៉ាក់សាំង ផ្តើមចេញពីនេះ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីហ្សតក្នុងខេត្តបានចូលរួមចំណែក ជាមួយរដ្ឋបាលខេត្ត នេះជាទឹកចិត្តចូលរួម។ សម្តេចតេជោបាន ខិតខំប្រឹងប្រែងដឹកនាំការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្ពុជាជាប្រទេសក្រីក្រ ក្នុងកិច្ចប្រតិបត្តិការនៃ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រើមធ្យោ បាយច្រើនយ៉ាង ទាមទារឱ្យយើងចូលរួមគាំទ្រទាំងអស់គ្នា កៀគរសប្បុរសជនចូលរួមគាំទ្រទាំងអស់គ្នា សម្រាប់ការប្រយុទ្ធប្រឆាំង ដោយផ្ទាល់សម្រាប់ការទិញវ៉ាក់សាំង និងទិញសម្ភារៈប្រើប្រាស់ដូចជា Rapid Tast ក្នុងការគ្រប់គ្រង ទប់ស្កាត់ ការប្រមូលយកអ្នកវេជ្ជមាន ជំងឺកូវីដ-១៩ មកព្យាបាល ហើយប្រជាពលរដ្ឋចូលរួម យ៉ាងសស្រាក់សស្រាំ ។ សម្តេចតេជោ បានដាក់ចេញនូវសមភូមិ៣ ទី១.ទប់ស្កាត់ការឆ្លងចូលពីខាងក្នុង ទី២.ខិតខំស្រាវជ្រាវស្វែង រកអ្នកវេជ្ជមានយកមកព្យាបាល ទី៣.គឺការចាក់វ៉ាក់សាំង ដើម្បីឱ្យមនុស្សម្នាក់មានភាព សាំការពារ ។ បងប្អូនបានចូលរួមចំណែក ផ្តល់កន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យក្នុងខេត្តព្រះសីហនុ ផែនការយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលសម្រេចដាក់ចេញពីរាជធានីភ្នំពេញ ជាមជ្ឍមណ្ឌលកណ្តាលដែលប្រជាពលរដ្ឋឆ្លងកាត់ ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា នៅថ្ងៃទី១ ខែសីហា វេលាម៉ោង ៩ព្រឹក យើងនឹង បើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមគ្នានៅទូទាំងខេត្តព្រះសីហនុ ដែលមាន ០៩ទីតាំង ក្នុងក្រុង ស្រុកទាំង៥ ការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យដែលមានអាយុ១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ធ្វើឱ្យយើងមានរបាំងប្រយុទ្ធប្រឆាំងកាន់តែច្រើន យើងត្រូវអនុវត្ត ៣.ការពារ ៣.កុំ និងវិធានការណ៍នានារបស់ក្រសួងសុខាភិ បាលឱ្យបានពេញលេញថែមទៀត ទើបការការពារបាន ការអនុវត្តវិធានការពិតជាមាន ប្រសិទ្ធភាព និងការចាំបាច់ ។ រាជរដ្ឋាភិបាលយើងក្រ ក៏ប៉ុន្តែទឹកចិត្តមុតមាំជាមួយនឹងសុខទុកប្រជាពលរដ្ឋ ទន្ទឹងនោះក៏មានចំណែកបងប្អូនទាំងអស់គ្នាបានចូលរួមជាមួយរាជរដ្ឋា ភិបាលផងដែរ ។
ឯកឧត្តម អភិបាលខេត្ត បានចងចាំនូវទឹក ចិត្តចូលរួមរបស់បងប្អូន ដើម្បីគាំទ្រដំណើរការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដូនៅខេត្តព្រះសីហនុរបស់យើង ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋា ភិបាល និងជឿថាបងប្អូនបន្តចូលរួមគាំទ្រដោយផ្ទាល់ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការរួមគ្នាប្រយុទ្ធប្រឆាំងឱ្យបានជោគជ័យលើការឆ្លងរាលដាលនេះ និងជូនពរអស់លោក លោកស្រីឈ្នះជំងឺឆ្លងនេះគ្រប់គ្នា ៕