ឆេះរថយន្តដឹក អ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងស្លាប់មនុស្ស ០១ នាក់
ភ្នំពេញ ៖ មានអគ្គិភ័យមួយ ឆេះរថយន្តក្នុងចំណត របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែរមានទីតាំងស្ថិតនៅ ខាងកេីតគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ រថយន្តពន្លត់អគ្គិភ័យជាច្រេីនចេញជួយអន្តរាគមន៍ពន្លត់អគ្គិភ័យយ៉ាងសកម្ម ហើយករណីនេះឆេះ រថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងស្លាប់មនុស្សចំនួន ០១ នាក់។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១៥និង៣០ នាទីរសៀល ថៃ្ងសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅ ដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ួ វីរៈ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។
នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា ករណីនេះពុំទាន់ដឹង មូលហេតុនៅឡើយ គឺកំពុងបន្តការស្រាវជ្រាវ ។ ខូចខាតសម្ភារ ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣ គ្រឿង និងពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ និងបណ្តាលឲ្យស្លាប់ មនុស្សចំនួន ០១ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។
ប្រតិបត្តិការនេះ បានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦៣ រថយន្ត ស្មេីនឹង ២៥០ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន – រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ២៤ ម៉ែត្រគូប ។ – រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ រថយន្ដ សើ្មនឹង ៨០ ម៉ែត្រគូប ។ – រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត សើ្មនឹង ១៦ ម៉ែត្រគូប ៕