ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចល័តនៃមន្ទីរសាធារណការខេត្តព្រះវិហារជួលជុលផ្លូវនៅឃុំកំពង់ស្រឡៅមួយជាបន្ទាន់ក្រោយពីខូចខាតធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង

91
ខេត្តព្រះវិហារ៖ ក្រុមចល័តនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមការណែនាំពីលោកសំ លាងទ្រីជាប្រធានបានធ្វើការជួលជុលផ្លូវមួយខ្សែនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែបជាបន្ទាន់ក្រោយពីខូចខាតធ្ងន់ធ្ងរ ដោយជំនន់ទឹកភ្លៀង។
  លោកសំ លាងទ្រី បានអោយដឹងថា នៅថ្ងៃទី២៦ សីហា ២០១៨​ បន្ទាប់ពីបានទទួលពត៌មានពីស្ថានភាពផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឃុំកំពង់ស្រឡៅមួយ​ ស្រុកឆែប​ ខេត្តព្រះវិហារ​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តបានចាត់មន្រ្តីជំនាញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៩៤ មានការខូចខាតធ្ងន់ចំនួន ២កន្លែង ចន្លោះPK54-55 ប្រវែងសរុប ១៥០ម៉ែត្រ​ ហើយពេលនេះគ្រឿងចក្រមួយក្រុមបានចល័តមកដល់ទីតាំងខូចខាត និងត្រូវការពេលចំនួន២ថ្ងៃ សម្រាប់ជួសជុលទីតាំងនេះ(ក្នុងករណីមិនមានភ្លៀងធ្លាក់បន្ត)។
  លោកសំ លាងទ្រីក៏បានបញ្ជាក់ផងដែរថា បើតាមប្រជាពលរដ្ឋតំបន់នេះ បានឲ្យដឹងថា រយៈពេល ១ខែនេះមានភ្លៀងធ្លាក់មិនលោះថ្ងៃឡើយ។ការងារនេះលោកបានចាត់ចែងអោយជំនាញចុះទៅធ្វើការជួសជុលជាបន្ទាន់សម្រួលដល់ការធ្វើដំណើរបានល្អឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង