អ្នកចាក់វ៉ាក់សាំងលេខរៀងទី៨លាន គឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ
ខេត្តស្ទឹងត្រែង ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា នៅថ្ងៃ១០សីហា២០២១នេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំងដោយមិនទាន់គិតពីកុមារនិងយុវវ័យដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។
ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយ
ពីយើងនោះទេដែលធ្វើឱ្យយើងសម្រេច
ការងារមុនការកំណត់៧ទៅ៨ខែប្រៀបជាមួយ
ផែនការដើមរបស់យើង។
លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លានដែលបានចាក់វ៉ាក់សាំងJohnson&Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕