ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួល បានភ្ញៀវអន្តរជាតិ ជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅធ្វើការ ក្រៅ ប្រទេសមានជាង ១ម៉ឺននាក់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា៖ នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ។
បើរបាយការណ៏តាមរបស់ក្រសួងបានបញ្ជាក់ថា៖ រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។ ក្រសួងទេសចរណ៍បានបង្ហាញអំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ផងដែរ ។ ទី ១. ទេសចរថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%
២. ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%។
៣. ទេសចរវៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%។ ទី ៤. ទេសចរឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣% ។ ៥.ទេសចរកូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥% ។ ទី៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%។ ៧.ទេសចរចិនមកពីកោះតៃវ៉ាន់១,៥០៤នាក់ ថយចុះ ៩២.៨% ។ ទី៨.ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%។ទី ៩. ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨% ។ទី១០.ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%។ បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប១,៩៨២,៦៤១នាក់ថយចុះ៣៧. ៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។ ចំណែកឯភ្ញៀវទេសចរកម្ពុជា ដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប១០,៥៣៨ នាក់ ថយចុះ៩៦.៦% ធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០២០ ៕ .សំរិត