ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃមានព្រះជន្មចាប់ពី១២ព្រះវស្សា ដល់១៧ព្រះវស្សា ចំនួន១៦៩ត្រូវបានគ្រូពេទ្យខណ្ឌពោធិសែនជ័យ ចាក់វ៉ាក់សាំង ប្រគេនរួចរាល់

108

 

ភ្នំពេញ ៖ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ ការិយាល័យធម្មការខណ្ឌ និងក្រុមការងារ បានរៀបចំសម្របសម្រួល សហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ធ្វេីការចាក់វ៉ាសាំង ប្រគេនដល់ព្រះសង្ឃ ដែលមានព្រះជន្ម១២វស្សា ដល់១៧វស្សា ចំនួន១៦៩អង្គ ស្ថិតនៅមណ្ឌលសុខភាព សំរោងក្រោម សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ។
លោក ប្រាក់ ពិន ប្រធានការិយាល័យធម្មការខណ្ឌ បានមានប្រសាសន៍ថា ៖ដោយអនុវត្តតាមការណែនាំ និងយកចិត្តទុកដាក់ ពីសំណាក់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ក្នុងការជម្រុញដល់មន្រ្តីក្រោមឱវាទ អនុវត្តឱ្យបានម៉ត់ចត់ តាមផែនការដ៏ច្បាស់លាស់ និងឈ្លាសវៃ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល និងពីអភិបាលរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រូពេទ្យ ផ្ដល់ការចាក់វ៉ាក់សាំង ដល់ពលរដ្ឋគ្រប់រូប ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដើម្បីចូលរួមបង្កាទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ក្នុងនោះ ការិយាល័យជំនាញ និងព្រះមន្រ្តីសង្ឃសាលាអនុគណសង្ឃ ខណ្ឌពោធិសែនជ័យ ដែលដឹកនាំដោយ ព្រះធម្មបញ្ញាមុន្នីសែន សុភា ព្រះគ្រូអនុគណស្ដីទីខណ្ឌពោធិសែនជ័យ បានសហការជាមួយអាជ្ញារពាក់ព័ន្ធ និងលោកស្រី សាន ម៉ានិត ប្រធានមណ្ឌល រួមនឹងក្រុមគ្រូពេទ្យ បានចាក់វ៉ាក់សាំងប្រគេនដល់ព្រះសង្ឃ មានព្រះជន្មចាប់ពី១២ព្រះវស្សា ដល់១៧ព្រះវស្សា ដែលគង់នៅវត្តអារ៉ាមនានា ក្នុងខណ្ឌពោធិសែនជ័យ ដោយទទួលជំនួយឧបត្ថម្ភភេសជ្ជៈ ពីសំណាក់ ព្រះគ្រូមង្គលចរិយាឧត្ដម សាងសម្បត្តិ ព្រះគ្រូសូត្រស្ដាំ វត្តតិក្ខប្បញ្ញោ ប្រគេនគ្រប់ៗព្រះអង្គ ៕

អត្ថបទដែលជាប់ទាក់ទង