ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃឹម ស៊ុនសូដា នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនពលរដ្ឋទីទាល់ក្រ ១៧៤ គ្រួសារ នៅសង្កាត់ឪឡោក ខណ្ឌកំបូល

375

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោកស្រី ព្រមទាំងអភិ បាលរង និងមន្រ្ដីក្រោមឱវាទ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនពលរដ្ឋទីទាល់ក្រចំនួន ១៧៤ គ្រួសារ មកពី២ភូមិ គឺ ភូមិត្រង់នំ៤៩គ្រួសារ និងភូមិត្បែងមានជ័យ ១២៥ នៅសង្កាត់ឪឡោក ខណ្ឌកំបូល. នាព្រឹកថ្ងៃសៅ ទី១៤ ខែសីហា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះ លោក ឃឹម ស៊ុនសូដា និង ជា ប្រធានកិក្តិយសអនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌកំបូល ក៏បាន ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែល ជានិច្ចកាល សម្ដេច និងថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត លើការងារមនុស្សធម៌ ការលើក កម្ពសកម្រិតជីវៈ ភាពរស់នៅរបស់បងប្អូន ប្រជាជន នៅមូលដ្ឋាន និងនៅទូទាំងប្រទេសតាម រយៈកិច្ចការងារ អភិវឌ្ឍន៍គ្រប់ វិស័យឥតឈប់ ឈរ និងរីកចម្រើនជាលំដាប់ ជា ពិសេស ការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធាន ៣កុំ ៣ការពារ ដើម្បីចូលរួមការពារទប់ ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះដែរ លោក ឃឹម ស៊ុនសូដា ក៏បាននាំយក អំណោយ មកចែកជូន បងប្អូនទីទាល់ក្រីក្រចំនួន១៧៦ គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន, អង្ក២៥គីឡូក្រាម ,ត្រីខ១ប្រអប់ មីមួយកេស, ទឹកសុីអុីវមួយយួរ ,ថ្នាំលេបបញ្ចុះកំដៅ មួយឃីត។
ជាមួយគ្នានេះដែរ លោក ក៏បានធ្វើការផ្ដាំផ្ញើរ ឲ្យបងប្អូន ចូលរួមដោយ ប្រកាន់ភ្ជាប់នៅវិធានការ របស់ក្រសួង សុខាភិបាល គឺ ៣កុំ៣ ការពារ ដេីម្បីការពារការនៃការឆ្លងជំងឺកូវីត-១៩ ប្រភេទថ្មី ដែលតាDaltaនេះផងដែរ ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង