លទ្ធផលនៃការជំនុំជម្រះ និងការផ្តន្ទាទោសសម្រាប់ខែកក្កដា ឆ្នាំ២០២១ ករណីរំលោភសេពសន្ថវៈទៅលើកុមារចំនួន៦សំណុំរឿង
ភ្នំពេញ ៖ អង្គភាពការពារកុមារ (CPU) នៅថ្ងៃទី១៦សីហានេះ បានចេញរបាយការណ៍ លទ្ធផលនៃការជំនុំជម្រះ និងការផ្តន្ទាទោសសម្រាប់ខែកក្កដា ឆ្នាំ២០២១ ករណីរំលោភសេពសន្ថវៈទៅលើកុមារចំនួន៦សំណុំរឿង។
១-លេខសំណុំរឿង CPU ១៦៦/១៩ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ ១០ឆ្នាំ នៅខេត្តត្បូងឃ្មំុ។ ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ។
២-លេខសំណុំរឿង CPU ០៩៤/២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ៩ឆ្នាំ នៅខេត្តកំពង់ឆ្នាំង។ ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ។
៣-លេខសំណុំរឿង CPU ១០៧/២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ១៤ឆ្នាំ នៅខេត្តព្រៃវែង។ ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៩ឆ្នាំ។
៤-លេខសំណុំរឿង CPU ១៩៧/២០ ករណីរំលោភសេពសន្ថវៈទៅលើកុមារអាយុ១៣ឆ្នាំ នៅខេត្តកំពង់ធំ។ ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៩ឆ្នាំ។
៥-លេខសំណុំរឿង CPU ៣១៤/២០២០ បទប្រទូស្តកេរខ្មាសទៅលើកុមារអាយុ១៣ឆ្នាំ នៅខេត្តកំពង់ធំ។ ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ។
៦-លេខសំណុំរឿង CPU ០៦៥/២១ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើកុមារអាយុ១៣ឆ្នាំ នៅខេត្តព្រៃវែង។ ជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
នាយកអង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា ខ្ញុំសូមថ្លែងអំណរគុណទៅដល់តុលាការទាំងអស់ និងមេធាវីរបស់ អង្គភាពការពារកុមារ (CPU) តំណាងអោយជនរងគ្រោះ ចំពោះកិច្ចការងារ និងជាសារមួយសម្រាប់ជនល្មើសទាំងឡាយ ប្រសិនបើជនណាម្នាក់បានប្រព្រឹត្តបទល្មើសទៅលើកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ៕