ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសេនីយ៍ឯក អ៊ុន សំអាត ដែលដកកាំភ្លើងខ្លីបាញ់ឆ្កែ ត្រូវសម្តេចក្រឡាហោម ស ខេង សម្រេចដកមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ

161

 

ភ្នំពេញ ៖ នៅទីបំផុត លោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្លាប់បានដកកាំភ្លើងបាញ់សត្វឆ្កែទាំងយប់ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ។

យោតាមប្រកាសស្តីពីការបណ្តេចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច ៖ ប្រការ១.ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ៦៥១៤៤ នាយរងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមរូបភាពដកហូតមុខតំណែងឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ២. ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

ប្រការ៣.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះទុកជានិរាករណ៍។

ប្រការ ៤.អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋាន បុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង