ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលទីទ័លក្រ៥០គ្រួសារ នៅសង្កាត់គងនយ ទទួលបានអំណោយសម្ដេចតេជោនិងសម្ដេចកិតិព្រឹទ្ធបណ្ឌិត

39

 

ភ្នំពេញ៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញចែកជូនបងប្អូនប្រជាពលរដ្ឋដែលទីទ័លក្រ ចំនួន ៥០គ្រួសារ ស្ថិតនៅសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោស្រីគឹម ញឹប បានលើកឡើងថា៖ទោះស្ថិតក្នុងកាលះទេសះណាក៏ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមិនដែលភ្លេចបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនោះទេ។
អំណោយដែលលោកស្រីអភិបាលចែកជូនរួមមាន អង្ករចំនួន ២៥គីឡូ មី១កេស ទឹកស៊ីអ៉ីវ ១យួរ និងត្រីខកំប៉ុង១យួរ និងភួយ ០១ ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង