លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀង ពីសប្បុរសជនសម្រាប់ជួយដល់ពលករចំណាកស្រុកវិលត្រលប់មកធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាន នៃខេត្តស្វាយរៀង
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោកស្រី ហួង គួយអ៊ីន និង លោក តៃ ចាំងហួរ ជាពាណិជ្ជករ ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ជាស្បៀង ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅខេត្តស្វាយរៀង ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ តាមរយៈ កាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បាននឹងកំពុងជូបប្រទះនូវការរាតត្បាតពីមេរោគកូវីដ-១៩ ។ ជាពិសេស សម្រាប់ត្រៀមបម្រុងទុក្ខផ្គត់ផ្គង់ដល់បងប្អូនពលករខ្មែរធ្វើការចំណាកស្រុក ដែលបានត្រលប់មកពីប្រទេសជិតខាង ក្នុងការធ្វើចត្តាឡីស័កនៅតាមផ្ទះ ។
ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងដែលទទួលបាននាពេលនេះរួមមាន ៖
១. អង្ករ ២៥គីឡូក្រាម ១០០បេ ២. ម៉ាស់ ១០កេស ៣. អាល់កុល ១០០ដប ៤. ត្រីខ ១០០យួរ ៥. មី ១០០កេស ៦. ស្ករស ១គីឡូក្រាម ១០០កញ្ចប់ ៧. អំបិល ១គីឡូក្រាម ១០០កញ្ចប់ ៨. ប៊ីចេង ៥០០ក្រាម ១០០កញ្ចប់ ៩. ទឹកត្រី ២០០ដប ៕. សំរិត.