ក្រុមជនទំនើងឆក់ត្រីដ៏សកម្ម នៅកៀនស្វាយ ប្រើអំពើហឹង្សា និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ប៉ូលិសបង្ក្រាប
កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅល្ងាចថ្ងៃទី១៨ខែសីហានេះថា ករណីធ្វើអោយ ខូចខាតដោយចេតនា
នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិព្រែកតាកែវ១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនស្ស័យចំនួន៧នាក់÷
១.ឈ្មោះ អូន ជួន ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ កសិករ ជនជាតិខ្មែរ
២.ឈ្មោះ សៅ រិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំមុខរបរ កសិករ មុខរបរ កសិករ
៣.ឈ្មោះអ៊ុក សី ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ កសិករ
៤.ឈ្មោះ ជា ពៅ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កសិករ
៥.ឈ្មោះ ធី ពេជ្រ អាយុ៣១ឆ្នាំ មុខរបរ កសិករ
៦.ឈ្មោះ អូន ពេញ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ
អ្នកទាំង៦នាក់ខាងលើជនជាតិខ្មែរ ។
៧.ឈ្មោះ ធឿន ពិសី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ ជនជាតិ វៀតណាម (រត់គេចខ្លួន)អ្នកទាំង៧នាក់រស់នៅក្នុងភូមិព្រែកតាកែវ២ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល ។
.ជនរងគ្រោះឈ្មោះ ផាត សុខាភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរបើកគ្រឿងចក្រ បច្ចុប្បន្នរស់នៅភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល ។
.នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ជនសង្ស័យមានគ្នាចំនួន៧នាក់÷
១.ឈ្មោះ អូន ជួន ភេទប្រុស
២.ឈ្មោះអ៊ុក សី ភេទប្រុស
៣.ឈ្មោះ សៅ រិទ្ធ ភេទប្រុស
៤.ឈ្មោះ អូន ពេញ ភេទប្រុស
៥.ឈ្មោះធី ពេជ្រ ភេទ ប្រុស
៦.ឈ្មោះ ជា ពៅ ភេទ ប្រុស
៧.ឈ្មោះ ធឿន ពិសី ភេទប្រុស(រត់គេចខ្លួន)ទាំង៧នាក់បានជិះម៉ូតូសណ្ដោងរម៉ក ដើម្បីទៅឆក់ត្រីនៅបឹង ។ លុះពេលជិះម៉ូតូសណ្ដោងរម៉ក មកដល់ចំណុចដីឈ្មោះ លឹម សុខលី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ មេផ្ទះ ជនជាតិខ្មែរ ។ជនសង្ស័យទាំង៧នាក់បានឈប់ម៉ូតូសណ្ដោងរម៉ក ឈ្មោះធឿន ពិសី ភេទ ប្រុសជាអ្នកចុះទៅ ស្រាយផ្ដាច់បើកទ្វារបងអោយដួលត្រេតទៅលើដីឡូរ៍ឈ្មោះ លីម សុខលី ភេទស្រី ដើម្បីជិះម៉ូតូសណ្ដោងរម៉កឆ្លងកាត់ទៅឆក់ត្រី ។លុះពេលជនសង្ស័យឆក់ត្រីក្នុងបឹងរួចរាល់ហើយជនសង្ស័យទាំង៧នាក់បានជិះម៉ូតូសណ្ដោងរម៉កវិលមកផ្ទះវិញ ប៉ុន្ដែមិនបានមកតាមច្រកទ្វារដែលបើកចូលនោះទេ គឺបើកតាមដីឡូត៍ឈ្លោះ លឹម សុខលីភេទស្រីដ៏ដែរ តែជនសង្ស័យឈ្មោះ ធឿន ពិសី ភេទប្រុសបានចុះ បើកទ្វារបងថ្មីមួយកន្លែងទៀតក្នុងដីឡូរ៍ឈ្មោះលឹម សុខលី ភេទ ស្រីដ៏ដែល ដើម្បីជិះម៉ូតូសណ្ដោងរម៉កចេញមកផ្ទះវិញ។ជនសង្ស័យទាំង៧នាក់ជិះម៉ូតូសណ្ដោងរម៉កបានប្រហែល១០០០ម៉ែត្រ(មួយពាន់ម៉ែត្រ)បានជួបឈ្មោះ ផាត សុខា ភេទប្រុសបានបើករថយន្តពីខាងមុខម៉ូតូសណ្ដោងរម៉ករបស់ខ្លួនកំពុងធ្វើដំណើរដូចគ្នាយឺតៗ។ឃើញដូច្នេះឈ្មោះ ធឿន ពិសីភេទប្រុស ក៏បានរត់ចុះពីលើម៉ូតូសណ្ដោងរឺម៉កមកស្ទាក់ខាងមុខរថយន្តអោយឈប់ ដើម្បីអោយម៉ូតូសណ្ដោងរម៉ករបស់ខ្លួននឹងបក្សពួកបានបើកបរទៅមុនរថយន្ត បន្តែឈ្មោះ ផាត សុខា ភេទប្រុស មិនបានឈប់រថយន្តនោះទេ ។ បន្ទាប់មកក្រុមជនសង្ស័យនឹងបក្សពួកក៏ខំបើកម៉ូតូសណ្ដោងរម៉ក វ៉ាជែង រថយន្តរួចក៏ឈប់ម៉ូតូសណ្ដោងរម៉កពីខាងមុខរថយន្តហើយក៏បានវ៉ៃឈ្មោះ ផាត សុខា ភេទប្រុសចំនួនមួយដៃ រួចក៏បានរត់ឡើងលើម៉ូតូសណ្ដោងរម៉កធ្វើដំណើរមកផ្ទះរាងៗខ្លួន។
បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទមកប្ដឹងនឹងបានមកដាក់ពាក្យបណ្ដឹងនៅផ្នែកនគរបាលយុត្តិធម៍ស្រុកកៀនស្វាយ ក្រោយពីទទួលបានព័ត៌មាននឹងពាក្យបណ្ដឹងរួច កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្ទាយដែក និងកម្លាំងនគរបាលប៉ុស្តិ៍សំរោងធំ បានចុះធ្វើការដល់កន្លែងកើតហេតុ នឹង តាមរកឃាត់ខ្លួនជនសង្យ័យបានចំនួន៦នាក់ រួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ដើម្បីសាកសួរ(បញ្ជាក់ជនសង្ស័យឈ្មោះ ធឿន ពិសី ភេទប្រុស រត់គេចខ្លួន) នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថាៈពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតមែន ចំពោះជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការនគរបាលស្រុកកៀនស្វាយដើម្បី ចាត់ការតាមនិតិវីធី៕