ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីម៉ាក់កំពុងរុករកឃើញឆ្អឹងសាកសព គ្រាប់មិនទាន់ផ្ទុះ និងបំណែកនាវាដឹកគ្រាប់ ក្នុងបាតទន្លេ នៅកោះពាមរាំង ខេត្តព្រៃវែង

98

 

ខេត្តព្រៃវែង ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ បានធ្វើដំណើរចុះតាមទន្លេពីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម នៃច្រកទ្វាអន្តរជាតិកោះរកាខេត្តព្រៃវែង ។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ទន្ទឹងនឹងនេះក៏បានឈប់ត្រួតពិនិត្យ ក្រុមការងារបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងនាវាលិចបាតទន្លេ នៅកោះពាមរាំង ខេត្តព្រៃវែង ដែលបានរុករកឃើញឆ្អឹងសាកសព គ្រាប់មិនទាន់ផ្ទុះ និងបំណែកនាវាដឹកគ្រាប់ ដែលអាចផ្ទុះនាវាដោយសារការពួនស្ទាក់បាញ់ និងទម្លាក់គ្រាប់បែក ពីយន្តហោះបំផ្លាញនាវាដឹកគ្រាប់នោះចោល។

សូមបញ្ជាក់ថា កិច្ចប្រតិបតិ្តការនេះ ដឹកនាំដោយក្រុមការងារអន្តរក្រសួង ក្នុងការចុះសិក្សាស្រង់នាវា និងដោះស្រាយ ករណីគ្រាប់មិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត បាននិងកំពុងដំណើរការទៅតាមផែនការ៕

អត្ថបទដែលជាប់ទាក់ទង