ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ល្ងង់ ! ល្ងង់ !

103

ភ្នំពេញ ៖ ពាក្យថាល្ងង់គឺមានន័យថាមនុស្ស ដែលមិនដឹងស្អីសោះ ឬ ក៏អាចនិយាយបានថា ជាមនុស្សដែលមិនបានសិក្សាខ្ពង់ខ្ពស់ ឬ មិនធ្លាប់បានសិក្សាតែម្ដង ។ និយាយបែបនេះគឺត្រូវខ្លះ និង មិនត្រូវខ្លះ ព្រោះអ្នកចេះខ្លះក៏នៅតែល្ងង់ដែរ។

នៅក្នុងសង្គមខ្មែរដែលធ្លាប់ឆ្លងកាត់របបជាច្រើននោះ មានមេដឹកនាំខ្លះល្ងង់តែម្ដង គឺសុខចិត្តសម្លាប់ប្រជាជនខ្លួនឯង សម្លាប់អ្នកមានចំណះដឹង ដោយលើកបន្តុបមនុស្សក្មេងៗ ដែលពុំធ្លាប់ស្គាល់សាលារៀន ឲ្យក្លាយជាអ្នកដឹកនាំ ។

លុបបំបាត់សាលារៀន មន្ទីរពេទ្យ សាសនា និងបណ្ដាអ្វីៗជាច្រើនទៀត ដែលមានផលប្រយោជន៍ចំពោះសង្គម និងមនុស្សជាតិយើង ជាពិសេសគេបង្វិលខួរក្បាលក្មេងៗ ឲ្យបំភ្លេចឪពុកម្ដាយ និងក្លាយខ្លួនជាពេជ្ឈឃាតទៀតផង ។នេះគេហៅថាពួកអ្នកចេះធ្វើល្ងង់ ។
មានមួយប្រភេទទៀតគេហៅថាអាល្ងង់ធ្វើចេះ ។ អ្នកខ្លះជាប្រធានកន្លែងមួយដែលខ្លួនឯង មិនមានជំនាញច្បាស់លាស់នោះ បែរជាចង់កំចាត់អ្នកដែលចេះពិតប្រាកដចេញ ដោយសារតែគេហ៊ានពន្យល់ខ្លួន ពីអ្វីដែលគេចេះ ឯ ខ្លួនឯងបែរជាគិតថាគេចង់កាច់ខ្លួនទៅវិញ សូម្បីតែសេដ្ឋីយ៉ាងម៉េចគង់តែខ្វះអម្បែង ហើយដំរីដែលមានជើងធំៗដល់ទៅ៤ ចុះទម្រាំមនុស្សតើនរណាអួតថា ខ្លួនចេះទាំងអស់នោះ ?

លោកលី ក្វាន់យូអតីតនាយករដ្ឋមន្ត្រីសឹង្ហបូរី និង ជាស្ថាបនិកដឹកនាំសាធារណរដ្ឋសឹង្ហបូរី បាននិយាយថា
<ល្ងង់មិនមែនជាបញ្ហានោះទេ បញ្ហាធំបំផុតគឺច្រឡំថាខ្លួនឯងចេះ > ៕

អត្ថបទដែលជាប់ទាក់ទង