ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន (CMVIC) ជួយឧបត្ថម្ភ ឧបករណ៍តេស្ដរហ័សរកអង់ទីហ្សេនកូវីដ-១៩ ចំនួន០៥ប្រអប់ ដល់មន្ទីរសាធារណ​ការ ខេត្តព្រះវិហារ

168

ព្រះវិហារ៖ ក្រុមហ៊ុនខេមបូឌា ម៉ូធ័រវីហ៊ីឃល អិនស្ពេកសិន(CMVIC) នៅព្រឹកថ្ងៃទី២០ សីហានេះ បានជួយឧបត្ថម្ភឧបករណ៍តេស្ដរហ័សរកអង់ទីហ្សេនកូវីដ១៩ ចំនួន ០៥ប្រអប់ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលជម្ងឺនេះបាន និងកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ពិសេសវីរុសបំម្លែងថ្មី ដែលតា(Delta)

   លោកសំ លាងទ្រី ក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ក្រុមហ៊ុនខេមបូឌា ម៉ូធ័រវីហ៊ីឃល អិនស្ពេកសិន(CMVIC) ដែលបានជួយឧបត្ថម្ភ ឧបករណ៍តេស្ដរហ័សរកអង់ទីហ្សេនកូវីដ១៩ ចំនួន ០៥ប្រអប់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសបានជួយបង្កើនលទ្ធភាពអោយមន្ទីរអាចធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណ:ក្នុងបរិវេណមន្ទីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង