កម្លាំងជួរមុខ នៃរដ្ឋបាលខណ្ឌបឹងកេងកង បន្តមកទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី៣«ដូសជំរុញ»
ភ្នំពេញ៖នៅថ្ងៃទី២០ខែសីហា ឆ្នាំ២០២១នេះលោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង គណៈអភិបាលបានបន្តដឹកនាំមន្ត្រីនៃរដ្ឋបាលខណ្ឌ បឹងកេងកងទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩លើកទី៣(ដូសជំរុញ) នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ស្ថិតលើផ្លូវលេខ៣៦៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
មានមតិនាឱកាសនោះលោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងដោយសូមបងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា” ៣ការពារ និង៣កុំ”ផងដែរ៕