ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ៖ ក្នុងបរិបទនេះ ឧស្សាហកម្ម ត្រូវបានគេយល់ឃើញថា មានតួនាទីបីយ៉ាង

65

 

ភ្នំពេញ ៖ សិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាព ប្រសិទ្ធភាពធនធាន និងផលិតកម្មស្អាតសម្រាប់វិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២១-២០៣០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេវិទ្យា និង នវានុវត្តន៍ បានមានប្រសាសន៍ថា កិច្ចពិភាក្សាថ្ងៃនេះស្តីអំពី “ប្រសិទ្ធភាពធនធាន និងយុទ្ធសាស្រ្តផលិតកម្ម ស្អាត និងផែនការសកម្មភាព ពីឆ្នាំ ២០២១ដល់ឆ្នាំ ២០៣០” ដែលផ្អែកលើការវាយតម្លៃ លើគោលនយោបាយនឹងក្របខ័ណ្ឌស្ថាប័នបច្ចុប្បន្ន សម្រាប់ការអភិវឌ្ឍ ឧស្សាហកម្ម និងអនុសាសន៍យ៉ាងច្រើន ដែលទទួលបានពីភាគីពាក់ព័ន្ធទាំង វិស័យសាធារណៈនិងឯកជននានា ស្តីពីការបង្ក្រាបប្រសិទ្ធភាពធនធាន និង យុទ្ធសាស្ត្រផលិតកម្មស្អាត នៅក្នុងឧស្សាហកម្ចីនិងសហគ្រាសធនតូច និង មធ្យម ដើម្បីធានាថាឧស្សាហូបនីយកម្ម នឹងលំនាំនៃការប្រើប្រាស់និង ផលិតកម្មប្រកបដោយបរិយាបន្ននិងចីរភាព។

ឯកសារដែលលោកអ្នកទទួលបាន គឺជាពង្រាងចុងក្រោយនៃយុទ្ធសាស្ត្រ និងផែនការសកម្មភាព និងផលិតកម្មស្អាត និងប្រសិទ្ធភាពធនធាន សម្រាប់ វិស័យឧស្សាហកម្ម ដែលរៀបរៀងដោយក្រុមការងាររបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នឹង ក្រសួងបរិស្ថាន (MoE) និងដោយមានអ្នកចូលរួមមកពីវិស័យសាធារណៈ នឹងឯកជននាំនាដែលសម្របសម្រួលដោយក្រុ!អ្នកជំនាញមកពី Price, Waterhouse និង Coopers ក្រោមការដឹកនាំនឹងការណែនាំពីឯកឧត្តម ទេសរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម, យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីកម្ពុជា និងភាគីពាក់ព័ន្ធទាំងសាធារណៈ និងឯកជន ដែលបានសហការគ្នាជាមួយ ដៃគូរបស់យើងនៅកម្ពុជាក៏ដូចក្រុម UNIDO នៅក្នុងតំបន់និងទីស្នាក់ការ កណ្តាលនិងក្រុម PWC។ ពួកគេទាំងអស់គ្នាបានផ្តល់នូវធាតុចូលដ៏មានតម្លៃ ដល់ប្រសិទ្ធភាពធនធាន” និងយុទ្ធសាស្រ្តផលិតកម្មស្ងាត់ និង ផែនការសកម្មភាពសម្រាប់ វិស័យឧស្សាហកម្ម ដល់ឆ្នាំ២០៣០ ក្នុងវិសាលភាពនៃគម្រោង MISTI-UNIDO GEF ស្តីពីការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិច ដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួល អាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ហៅកាត់ “TEST’’ ។

គម្រោងនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃកម្មវិធីភាពជាដៃគូរវាងប្រទេសកម្ពុជា និងអង្គការUNIDO ដែលជាស្ថាប័ន សម្របសម្រួលថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នឹងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF) ក្រុមប្រឹក្សាអភិវឌ្ឍន៍ នៃប្រទេសកម្ពុជា (CDC) ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍(MISTI), ក្រសួងទេសចរណ៍(MoT), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF). ក្រសួងពាណិជ្ជកម្ម(MGC), ក្រសួងរ៉ែនឹងថាមពល (MME), ក្រសួងបរិស្ថាន(MoE) ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) និងក្រសួងកិច្ចការនារី(MoWA) រួមទាំងអ្នកតំណាងមកពីវិស័យឯកជនផងដែរ។

PCP បានកៀរគរថវិកាចំនួន ២៤ លានដុល្លាររួចទៅហើយ និងបានលើកកម្ពស់ការវិនិយោគប្រមាណ ៣០ លានដុល្លារដោយមានការចូលរួមពី ស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), មូលនិធិអាកាសធាតុបៃតង (GCF) និងធនាគារពិភពលោក (WB) ) ។ ដៃគូទ្វេភាគីឬពហុភាគីរបស់យើងគឺមាន ដូចជា ប្រទេសចិនសម្រាប់តាមស្ថិតិ, សហភាពអឺរ៉ុបសម្រាប់ការអភិវឌ្ឍជលផល, GEF សម្រាប់ការប្រែឆ្ពោះទៅរកថាមពលប្រកបដោយនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ, ប្រទេសអាឡឺម៉ង់ សម្រាប់ការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី សាធារណរដ្ឋកូរ៉េ សម្រាប់ការអភិវឌ្ឍគោលនយោបាយ ឧស្សាហកម្ម, ប្រទេសស្វីស សម្រាប់ការងារយុវជន និងអង្គភាពបងប្អូនស្រី នៃកុ្រមអង្គការសហប្រជាជាតិរបស់យើង ជាពិសេសគឺក្រុមការងារប្រចាំ ប្រទេសរបស់អង្គការសហប្រជាជាតិក្នុងការត្រួតពិនិត្យ គោលដៅអភិវឌ្ឍន៍ ដោយចីរភាព ‘ (SDGs), អង្គការ FAO ក្នុងការអភិវឌ្ឍជលផល, អង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) ក្នុងការលើកកម្ពស់សិទ្ធិ អំណាចដល់ស្ត្រីក្នុងតំបន់, អង្គការ ILO ក្នុងការវាយតម្លៃឧស្សាហកម្ម ៤.០ នៅក្នុងវិស័យកាត់ដេរ, យូណេស្កូ(UNESCO) និងមូលនិធិសង្គ្រោះបន្ទាន់ អន្តរជាតិរបស់អង្គការសហប្រជាជាតិ ក៏រួមចំណែកយ៉ាងសកម្មផងដើរនៅក្នុងការងារយុវជន ។ យើងសូមអរគុណលោក លោកស្រីទាំងអស់គ្នា ចំពោះភាពជាដៃគូនិងកិច្ចសហការរបស់លោកអ្នក។

បច្ចុប្បន្ននេះ យើងដឹងយ៉ាងច្បាស់ អំពីបញ្ហាប្រឈមជាសកលដែលមាន ទំនាក់ទំនងគ្នាចំនួន ៣ គឹការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន ដែលគំរាមកំហែងដល់សុខភាពវិបុលភាព និង សុខុមាលភាពរបស់មនុស្សជំនាន់ក្រោយនិងអនាគតរបស់យើង ។

ក្នុងបរិបទនេះ ឧស្សាហកម្មត្រូវបានគេយល់ឃើញថា មានតួនាទីបីយ៉ាង៖

ទី១) ជាបុព្វហេតុឬជនអាក្រក់ដែលទទួលខុសត្រូវចំពោះការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ពីដំណើរការឧស្សាហកម្ម និងការរចនាផលិតផលដែលមិនមាន និរន្តរភាព ការយកចេញ និងការប្រើប្រាស់ធនធានធម្មជាតិដោយគ្មាន ប្រសិទ្ធភាព ការជួយសម្រួលឥរិយាបថអ្នកប្រើប្រាស់ដែលគ្មានទំនួល ខុសត្រូវនិងការបង្កើតកាកសំណល់ ដែលជាលទ្ធផលបង្កឲ្យមាន ការបំពុល ជំងឺផ្សេងៗ ការបាត់បង់អាយុជីវិត និងហានិភ័យដ៏ធំដល់វិបុលភាពរបស់យើង។

ទី២) ក្នុងនាមជាវិស័យដែលងាយរងគ្រោះ ឬជាជនរងគ្រោះផងដែរនោះ យើងឃើញថាឧស្សាហកម្មងាយនឹងជួបប្រទះការខាតបង់ ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់ចំណេញដោយសារគ្រោះធម្មជាតិដែល បង្កឡើងដោយអាកាសធាតុ និងការបាត់បង់ជីវចម្រុះ ព្រោះការរិចរឹលដី ទ្រព្យសម្បត្តិជាប់គាំង នឹងកាត់បន្ថយលទ្ធភាពទទួលបានទឹក ធនធាន ធម្មជាតិផ្សេងទៀត ហើយអ្វីដែលសំខាន់ជាងគេនោះ គឺ សេវាកម្មប្រព័ន្ធ អេកូឡូស៊ីដែលយើងពឹងផ្អែកសម្រាប់ជីវិតរបស់យើង។

ទី៣) ជាដំណោះស្រាយ ឬ វីរៈបុរសដែលយើងត្រូវការនតឹងណែនាំ បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ និងគំរូអាជីវកម្មសម្រាប់ការផ្លាស់ប្ដូរកម្លាំង ពលកម្មទៅរកការងារដែលមានសុវត្ថិភាព ជំនាញខ្ពស់ មានប្រាក់ខែច្រើន មានសុខភាពល្អ និងប្រព័ន្ធអេកូឡូស៊ីដែលមានផលិតភាពសម្រាប់ សហគមន៍ និងសង្គមរុងរឿងជាងមុន។

តើយើងគួរធ្វើយ៉ាងណាដើម្បីរារាំង និងបញ្ឈប់ការគិតថាឧស្សាហកម្មជាជនអាក្រក់ ឬមិនឲ្យវាក្លាយជាជនរងគ្រោះ ហើយឲ្យវានៅតែបន្ដជាវីរបុរសរបស់យើង?

ដើម្បីបញ្ឈប់ការគិតថាឧស្សាហកម្មជាជនអាក្រក់ឬជាជនរងគ្រោះ ដោយឲ្យវានៅតែបន្តជាវីរបុរសរបស់យើងនោះ អាចធ្វើទៅបានលុះត្រាតែ មានការសន្សំសំចៃប្រសិទ្ធភាពធនធាន និងការកាត់ផ្តាច់ចេញពីការប្រើប្រាស់ធនធានរបស់យើង ឬការអភិវឌ្ឍដោយមិនមានការបំពុលដល់បរិស្ថាន ដោយមានការចូលរួមពីរដ្ឋាភិបាល សហគមន៍ឧស្សាហកម្មនិង សហគ្រាសធុនតូចនិងមធ្យម វិស័យឯកជន ដៃគូរអភិវឌ្ឍនិងសង្គមស៊ីវិល ក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនិងសុខុមាលភាព។

ផ្លូវដែលត្រូវដើរគឺច្បាស់ណាស់ យើងត្រូវធ្វើរដំណើរឆ្ពោះទៅរកឧស្សាហកម្មដែលផលិតផលិតផលទាំងអស់ ដែលយើងត្រូវការដើម្បីបំពេញ តម្រូវការសង្គមរបស់យើង ពីគ្រឿងអាហារូបត្ថម្ភទៅសម្ភារៈលំនៅដ្ឋាននិង បរិក្ខារនិងបង្កហេដ្ឋារចនាសម្ព័ន្ធ គ្រឿងសម្រាប់ការចល័ត ទំនិញប្រើប្រាស់ គ្រឿងសម្រាប់ការទំនាក់ទំនង សម្រាប់គាំទ្រសុខភាព ការអប់រំ កីឡា និង សេវាកម្មផ្សេងទៀត ដោយការផលិតមានប្រសិទ្ធភាពធនធាន មានការបញ្ចេញកាបូនតិច នឹងស្របទៅតាមសេដ្ឋកិច្ចវិលជុំ។ ទាំងអស់នេះនឹងអនុញ្ញាត ឱ្យមានឧស្សាហកម្មប្រកបដោយបរិយាបន្ននិងចីរភាព ហើយបំបាត់នូវ ការប្រើប្រាស់និងលំនាំផលិតភាពដោយគ្មានចីរភាព បង្កើនការប្រកួត ប្រជែង និងបង្កើតភាពរុងរឿង ស្របពេលដែលធានាថាយើងទាំងអស់គ្នា រួមចំណែកក្នុងការការពារបរិស្ថាន និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីរបស់យើង។

តម្រូវការនាពេលអនាគត និងការងើបឡើងវិញ ឱ្យមានភាពបៃតងក្រោយពីជំងឺរាតត្បាតដែលយើងត្រូវការ គឺតម្រូវឱ្យមានការចូលរួមពីរដ្ឋាភិបាល សហគមន៍អាជីវកម្មនិងប្រជាពលរដ្ឋ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈភាពជាអ្នកដឹកនាំ នវានុវត្តន៍ ការសហការ ភាពជាដៃគូ និងការចូលរួម ការដាក់បញ្ចូលបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ដូចជា ឌីជីថលនីយកម្ម ដូចដែលឯកឧត្តមបានធ្វើការសម្របសម្រួលកន្លងមក។

ដោយស្ថិតនៅក្នុងទិដ្ឋភាពខាងលើនេះហើយ ដែលអ្នកត្រូវបានស្នើសុំឱ្យ ផ្តល់នូវធាតុចូលរបស់អ្នកនៅថ្ងៃនេះ ហើយក្នុងនាមអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) យើងសូមអរគុណទុកជាមុនចំពោះ ការចូលរួមយ៉ាងសកម្មរបស់អ្នក និងការបញ្ចូលធាតុផ្សំដ៏មានតម្លៃ៕

អត្ថបទដែលជាប់ទាក់ទង