ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង នាំយកអំណោយ ជូនមន្ត្រីដែលមាន ជំងឺប្រចាំកាយសំរាកព្យាបាលនៅផ្ទះ

34

 

ភ្នំពេញ ៖ អភិបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន បានដឹកនាំមន្ត្រីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនលោកចៅសង្កាត់រង ដែលកំពុងមានជំងឺសំរាកព្យាបាលនៅគេហដ្ឋាន។

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក្រោយបញ្ចប់ការងារសម្អាតបរិស្ថានទីធ្លាសាលារៀនបឹងកេងកង បានបន្តដឹកនាំមន្ត្រីរដ្ខបាលខណ្ឌ សង្កាត់ ចុះសាកសួរសុខទុក្ខ និងនាំអំណោយយកប្រគល់ជូនលោក សំរឹត សាមឿន ចៅសង្កាត់រងបឹងកេងកងទី១ និងជាប្រធានគណបក្សសង្កាត់ ដែលកំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

លោក ធឹម សំអាន ក្នុងឱកាសនោះ បានមានប្រសាសន៍លេីកទឹកចិត្តដល់លោកចៅសង្កាត់ ដែលតែងតែមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចកន្លងមក ក្នុងនាមជាចៅសង្កាត់រង និងជាប្រធានបក្សសង្កាត់ផង ដែលតែងតែទទួលបានការអាណិតស្រលាញ់ពីសំណាក់ប្រជាជនក្នុងមូលដ្ឋាន បោះឆ្នោតជូនគណពក្សប្រជាជនទទួលបានជ័យជំនះគ្រប់អាណត្តិ ។ ក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បានលេីកទឹកចិត្ត អោយលោកចៅសង្កាត់ត្រូវបន្តថែរក្សាសុខភាពអោយបានល្អ ជាពិសេសលោកបានណែនាំអោយទៅរកការព្រាបាល តាមរយ:គ្រូពេទ្យ ដែលមានជំនាញពិតប្រាកដ ព្រោះសម័យនេះបច្ចេកវិទ្យាមានការរីកចំរេីន មានម៉ាសុីន និងឧបករណទំនេីប សំរាប់ព្យាបាលផងដែរ លោកអភិបាលខណ្ឌបានសន្យាជួយទំនុកបំរុងបន្ថែមទៀត នៅពេលមានការខ្វះខាតផងដែរ។

បេីតាមលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយដែលនាំយកមកជូនគាត់នាពេលនេះ រួមមាន ៖ អង្ករ ០១បាវ មី០ ៤កេស ត្រីខ ០២យួរ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកា ១លៀល ៕

អត្ថបទដែលជាប់ទាក់ទង