ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរឃុំតានៃចុះពន្យល់ផ្សព្វផ្សាយអំពីសេវាសង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន

35

ខេត្តព្រះសីហនុ ៖ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់អំពីសេវាសង្គម លោកអ៊ុក សាវឿន មេឃុំតានៃបានចុះផ្សព្វផ្សាយពន្យល់ អំពីសេវាសង្គមជូនប្រជាពលរដ្ឋនៅភូមិស្វាយ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាភូមិនៅឆ្ងាយដាច់ស្រយាលពីប្រជុំជន ក្នុងនោះពលរដ្ឋមានជីវភាពខាតក្នុងគ្រួសារនិងពិកា គ្រួសារមានសាមាជិកវិកលចរឹកធ្វើអោយបន្ទុកធ្លាក់លើស្ត្រីទន់ខ្សោយរ៉ាប់រងជីវភាពគ្រួសារប្រចាំថ្ងៃ ។
លោកមេឃុំបានបញ្ជាក់បន្ថែមថា ទាំងនេះហើយដែល អាជ្ញាធរ ឃុំ ចុះមកពន្យល់ផ្សព្វផ្សាយអោយពួកគាត់យល់ពីសេវាសង្គម ថាបញ្ហាអ្វីខ្លះត្រូវនិងសេវាសង្គម ដើម្បីងាយស្រួលរកដំណោះស្រាយជូនពួកគាត់ ហើយសេវាសង្គម គឺការគាំពារ ទៅលើស្ត្រីមានផ្ទៃពោះ និងកុមារ ចាស់ជរា កុមារភាព ជនងាយរងគ្រោះ និងចុះកំណត់ខ្នងផ្ទះដែលមានបញ្ហានៅក្នុងភូមិស្វាយ ដែលផ្ទះ ប្រជាពលរដ្ឋគ្មានបង្គន់អនាម័យ មានអំពើហិង្សាលើកុមារ ស្ត្រី ក្មេងមិនបានចូលសិក្សា គ្មានទឹកស្អាតប្រើប្រាស់ ដើម្បីឃុំលើកគម្រោង សម្រាប់យកមកជាគម្រោងអាទិភាព ក្នុងឃុំសង្កាត់ សម្រាប់អភិវឌ្ឍន៍ក្នុងមូលដ្ឋានភូមិ ឃុំ បីឆ្នាំរំកិល ក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតជីវភាពប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន។
ជាមួយគ្នានោះដែរលោកមេឃុំក៍បានណែនាំអោយ បងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការ៣កុំ៣កាពារ របស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យបានជាប់ជាប្រចាំ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ស្ត្រីមានសមាជិកគ្រួសារវិកលចរឹកនិងគ្រួសារខ្វះខាតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង