ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកណ្តាលឃាត់ខ្លួនឪពុចុង និងម្តាយ ដែលចាប់កូនស្រីឲ្យឪពុកចុងចាប់រំលោភ បានសម្រេចច្រើនដង

38

 

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២១ បានឃាត់ខ្លួន បុរសម្នាក់ត្រូវជាឪពុកចុង និង ស្ត្រីម្នាក់ត្រូវជាប្រពន្ធ ជាប់ពាក់ព័ន្ធនឹងការរួមគំនិត និង ឃុបឃិតគ្នា ចាប់កូនស្រីបង្កើតរបស់ខ្លួនឲ្យប្តីចុងរំលោភបានជាច្រើនដង ព្រមទាំងបានវាយធ្វើបាបនាងជាកូនថែមទៀតផង។

ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ជនសង្ស័យ ដែលមានទីតាំង ស្ថិតនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោកវរសេនីយ៍ទោ សុឹម គឹមស៊ុន អធិការរងស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យទាំង២ មានឈ្មោះ ទី១-ឈ្មោះ មួង ចាត ហៅ តាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ (ត្រូវ ជាឪពុកចុង)។ និង ២-ឈ្មោះ ជាន ហ៊ុច ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល មុខរបរមិនពិតប្រាកដ (ជាម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះ និងប្រពន្ធចុងរបស់ឈ្មោះ មួង ចាត)។

ចំណែកឯជនរងគ្រោះ ជាកុមារី មានអាយុ ១២ ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងទី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ សិស្ស។

យោងតាមការរៀបរាប់របាយការណ៍របស់សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ឈ្មោះ ជាន ហ៊ុហ៊ុ ដែលត្រូវ ជាម្តាយបង្កេីត របស់ជនរងគ្រោះ បានចុះចោលប្តីរបស់ខ្លួន ទៅមានប្តីថ្មីមួយទៀតឈ្មោះ មួង ចាត ជាជនសង្ស័យរស់ នៅភូមិ ឃុំ កេីតហេតុខាងលេី ។

ក្រោយមក វេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ ម្តាយបង្កើតរបស់ជនរងគ្រោះ បានមកដល់ផ្ទះឪពុកបង្កើតរបស់ ជនរងគ្រោះ ហេីយបានសុំជួបជនរងគ្រោះមួយថ្ងៃ ។

ពេលនោះឪពុករបស់ជនរងគ្រោះ បានអនុញ្ញាតឱ្យម្តាយជនរងគ្រោះនៅជាមួយជនរងគ្រោះមួយយប់ ។

លុះស្អែកឡេីង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៧ ខែ កក្កដា ពេលឪពុករបស់ជនរងគ្រោះ ទៅចម្ការបាត់ម្តាយបង្កើតរបស់ ជនរងគ្រោះបានយកជនជនរងគ្រោះទៅស្នាក់នៅផ្ទះខាងប្តីចុង និងបានចាប់កូនស្រីបង្កើតឲ្យប្តីចុងរំលោភសេពសន្ថវ: បានសម្រេចជាច្រើនលើក។

ជនសង្ស័យទាំង២នាក់ ក្រោយមកត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ ២០២១ តាមបណ្តឹងរបស់់កុមារីរងគ្រោះ។
បច្ចុប្បន្ននេះ, ជនសង្ស័យទាំង២ កំពុងត្រូវបានឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅឯស្នងការនគរបាលខេត្តកណ្តាល ដើម្បីរៀបចំឯកសារ បញ្ជូនខ្លួនទៅកាន់តុលាការខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង