ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីកកាត់ផ្តាច់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ដើម្បីបង្ហូរទឹកចេញ អាជ្ញាធរ,មន្ទីរជំនាញសម្រេចបិទចរាចរកំណាត់ផ្លូវនេះ១ខែ

61

ភ្នំពេញ៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកអោយហូរទៅកាន់បឹងកប់ស្រូវ បង្ការ ទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ខណៈភ្លៀងនៅតែបន្តធ្លាក់។
មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីបង្ការ និងទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២១ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកអោយធំបង្ហូរឆ្ពោះទៅកាន់បឹងកប់ស្រូវ។
មន្ត្រីដដែលបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូប្រអប់ខ្នាតធំចំនួន ៣ទីតាំងឆ្លងកាត់ប្រឡាយស្របផ្លូវរថភ្លើងរួចហើយ ថ្ងៃនេះក៏កំពុងដាក់លូប្រអប់ខ្នាតធំទំហំ ៧.២ម៉ែត្រx២.៤ម៉ែត្រកាត់ទទឹងផ្លូវឆេកូ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងត្រៀមដាក់លូខ្នាតធំ១ទីតាំងទៀតឆ្លងកាត់ផ្លូវរថភ្លើងខ្សែទិសបាត់ដំបង ។
ក្នុងរយៈពេល ១ខែនៃដំណើរការដ្ឋាននេះ កំណាត់ផ្លូវឆេកូ នឹងត្រូវបិទចរាចរ និងសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង