ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជា ពិសី ចូលថ្វាយបង្គំប្រគេនការសួរសុខទុក្ខ និងទេយ្យទាន ដល់ ព្រះចៅអធិការ ព្រះសង្ឃ និងគណៈកម្មការវត្តនាគវ័ន

52

 

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក និង លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរចូលថ្វាយបង្គំ និងប្រគេនការសួរសុខទុក្ខ ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះអនុគណខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន និងមន្ត្រីសង្ឃ អាចារ្យ យាយជី តាជី និងកូនសិស្ស។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាននាំមកទេយ្យទាន រួមមាន ៖ អង្ករ ១ តោន ស្មើនឹង ១,០០០ គីឡូក្រាម ត្រីខកំប៉ុង ៥ កេសធំ ត្រីងៀត ៥០ គ.ក ទឹកបរិសុទ្ធ ២០ កេស ទឹកក្រូច ៥ កេស ទឹកត្រី ៥ យួរ ទឹកស៊ីអ៉ីវ ២០ យួរ មី ៥ កេសធំ ម៉ាស់ ១,០០០ ម៉ាស់ អាកុល ០១ កាន ថ្នាំ ៤០ ប្រអប់ និង បច្ច័យចំនួន ៥០០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង