ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលួចកាបូប និងកាំភ្លើងរបស់មន្ត្រីប៉ូលិស

56

 

ភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលលួចកាបូប និងកាំភ្លើងរបស់មន្ត្រីនគរបាលម្នាក់ ដែលមានការធ្វេសប្រហែស មិនចាក់សោរថយន្ត បណ្តាលអោយជនសង្ស័យ ធ្វើសកម្មភាពលួចបានសម្រេច ស្ដិតនៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទី។

លោក ម៉ៅ សឿត បានអោយដឹងថា ជនរងគ្រោះឈ្មោះ ឈឹម ច័ន្ទដាវណ្ណ អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល ស្នាក់នៅផ្ទះលេខ២៦៤Eo ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។

លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាននេះ មាន ៖ ១-ឈ្មោះ ព្រេង ភារ៉ន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
២-ឈ្មោះ សាន មេឃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Toyota Celica ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AI-០៩៦៤ នៅចំណុចកើតហេតុ រួចទៅហូបនំបញ្ចុកនៅក្បែរនោះ ដោយពុំបានចាក់សោទ្វាររថយន្តទេ ស្រាប់តែជនសង្ស័យ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ ព្រេង ភារ៉ុង ដើរមកបើកទ្វាររថយន្តលួចយក កាបូបស្ពាយពណ៌ខ្មៅ របស់ជនរងគ្រោះ ក្នុង កាបូបមាន ៖ អាវុធខ្លី០១ដើម ម៉ាក CFK-៩៨ ពណ៌ខ្មៅ, បង់០១, គ្រាប់ ១៥គ្រាប់, ប្រាក់ ៥០០ដុល្លារ, អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ០១សន្លឹក, លិខិតឆ្លងដែន ០១ក្បាល, បណ្ណសំគាល់យានយន្ត ០១សន្លឹក, អត្តសញ្ញាណបណ្ណនគរបាលជាតិ ០១សន្លឹក, បណ្ណសំគាល់អាវុធខ្លី០១សន្លឹក, បណ្ណបើកបរនគរបាលជាតិ ០១សន្លឹក, បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០១សន្លឹក នាំគ្នាគេចខ្លួនទៅជួបបក្ខពួក ០២នាក់ទៀត ឈ្មោះ សាន មេឃ និងឈ្មោះ ម៉េត បន្ទាប់មកជនសង្ស័យឈ្មោះ ព្រេង ភារ៉ន, ឈ្មោះ ព្រេង ភារ៉ុង និងឈ្មោះ សាន មេឃ ក៏ដកយកលុយទៅ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ចំណែក កាបូប និងសម្ភារៈនៅសល់ គឺជនសង្ស័យឈ្មោះ ម៉េច ជាអ្នកយកលាក់ទុក។

លុះដល់ថ្ងៃទី ២៧-០៩-២០២១ ម៉ោង១៩ និង០០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ឈ្មោះ ព្រេង ភារ៉ន និងឈ្មោះ សាន មេឃ បញ្ជូនមកទី ស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ចាត់ការតាមច្បាប់។ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ព្រេង ភារ៉ុង និងឈ្មោះ ម៉េត នាំគ្នាគេចខ្លួនបាត់។

អត្ថបទដែលជាប់ទាក់ទង