ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាបញ្ជូនក្រុមកីឡាប៉េតង់៨នាក់ចូលរួមពានរង្វាន់នៅវៀតណាម

367


​ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់និងប៊ូលកម្ពុជានាថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៨ នឹងបញ្ជូនក្រុមអត្តពលិក និងប្រតិភូ២នាក់ និងកីឡាករកីឡាការិនីចំនួន១០នាក់ ទៅប្រទេសវៀតណាម ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ដែល

មានឈ្មោះថា “international HCMC Labour Cuture Palace Open Petanque Campoinship 2018 លើកទី

អ្នកស្រីអ៊ុំ ចន្ទ្រាដែលជាគ្រូបង្វឹកបានប្រាប់ឲ្យដឹងថាសហព័ន្ធនឹងបញ្ជូនក្រុមអត្តពលិកចំនួន៨នាក់ក្នុងនោះមាន

កីឡាករ៤នាក់ និងកីឡាការិនី៤នាក់ ចំពោះកីឡាករ៤នាក់រួមមានកីឡាករ ហេង ថន កីឡាករ ហេង ថា កីឡាករសៀង វណ្ណា និងកីឡាករហេង ស៊ូមៀន ចំណែកកីឡាការិនី៤នាក់ទៀតវិញកីឡាការិនី កែវ សុវណ្ណា កីឡាការិនីចាន់ ពិសី កីឡាការិនីធា សម្ជស្ស និងកីឡាការិនីម៉ៃ រតនា។ សម្រាប់ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃទី៥ដល់៨ ខែកញ្ញា ឆ្នាំ២០១៨។

​អ្នកស្រីបានបន្តថាការប្រកួតកីឡាប៉េតង់ នៅប្រទេសវៀតណាម ខាងកម្ពុជាប្រកួតក្នុងវិញ្ញាសាវាយយកពិន្ទុ
បុរស និងវិញ្ញាសាវាយ៣នាក់ ទល់៣នាក់ហើយវិញ្ញាសាវាយយកពិន្ទុនារី និងវិញ្ញាសាវាយ៣នាក់ទល់៣នាក់នារីដូចគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង