ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលនានា ក្នុងវត្តនាគវ័ន នឹងសម្ភោធដាក់អោយប្រើប្រាស់នៅព្រឹកថ្ងៃទី០៤ កញ្ញា ក្រោមវត្តមានលោកឃួង ស្រេង តំណាងសម្តេចតេជោហ៊ុន សែន

73
ភ្នំពេញ៖ សមិទ្ធផលនានា នៅក្នុងវត្តនាគវ័ន នឹងធ្វើពិធីសម្ភោធដាក់អោយប្រើប្រាស់ ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ កញ្ញា ក្រោមវត្តមានលោកឃួង ស្រេង តំណាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
   មុនដំណើរការនៃពិធីខាងលើនេះ ពោលគឺកាលពី ព្រឹកថ្ងៃ៨រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្ត ព .ស. ២៥៦២ ត្រូវនឹងថ្ងៃច័ន្ទទី០៣ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលសាលាខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុន ដឿន ជាអភិបាលនៃគណៈ អភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ  អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០  ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាមួយ ដើម្បី សុំសេចក្តីសុខ សេចក្តីចំរើននៃពិធីសម្ពោធនេះផងដែរ។
   សមិទ្ធផលនានា ដែលនឹងសម្ពោធដាក់អោយប្រើប្រាស់នេះរួមមាន មហាកុដិព្រះចៅអធិការ និង សមិទ្ធផលនានា ក្នុងវត្តនាគវ័ន  ។
   លោក ឯក ឃុន ដឿន អភិបាលខណ្ឌទួលគោកបានប្រាប់ឲ្យដឹងថា  ព្រះគុណ ព្រះបវរមុនី ងិន ឃីម ព្រះរាជាគណៈព្រះអនុគណៈខណ្ឌទួលគោក និងជាព្រះចៅអធិការវត្តនាគវ័ន ព្រះអង្គ មានស្នាមព្រហស ក្នុងការដឹកនាំ និងកសាងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តនាគវ័ននេះ ។ ហេតុដូច្នេះហើយក្នុងនាមអាជ្ញាធរដែនដី បានសហការជាមួយ គណកម្មការ អាចារ្យ ពុទ្ធបរិស័ទចំណុះជើងវត្តនាគវ័ន និងប្រជាពលរដ្ឋទូទៅ ព្រមទាំងមន្ត្រីរាជការ ការិយាល័យ ផ្សារជុំវិញខណ្ឌទួលគោក បានរៀបចំពីធីក្រុងពាលីសុំសេចក្តីសុខ ចំរើន ក្នុងឱកាសម្ភោធមហាកុដិព្រះចៅអធិការ និងសមិទ្ធផលនានាក្នុងវត្តនាគវ័ន សម្រាប់វេរប្រគេនចំពោះព្រះសង្ឃទុកជាគរុភណ្ឌរបស់វត្តតែម្តង ។
   សូមបញ្ជាក់ថា នាព្រឹកថ្ងៃ៩រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក្ត ព .ស. ២៥៦២ ត្រូវនឹងថ្ងៃច័ន្ទទី០៤ខែកញ្ញាឆ្នាំ២០១៨  លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនឹងអញ្ជើញកាត់ខ្សែបូរសម្ភោធសមិទ្ធផលនានា ក្នុងទីអារាមនេះ ដើម្បី ទុកជាសម្បត្តិគរុភណ្ឌ ដែលជាទីសក្ការៈបូជាសម្រាប់កូនចៅជំនន់ក្រោយៗទៀត ៕
អត្ថបទដែលជាប់ទាក់ទង