ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី ក.ប.ប. បានបង្រ្កាបអំពើមិនសុចរិត ក្នុងអាជីវកម្មប្រេងឥន្ធនៈ បានសរុបចំនួន ១៦ករណី

21

 

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម បានបន្តចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងគោលដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ ដោយបានធ្វើការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ៣៦ទីតាំង ស្ថិតក្នុងស្រុកបាកាន ស្រុកក្រគរ ស្រុកព្រះស្តេច ស្រុកកោះធំ និងស្រុកចំការលើ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ ដេប៉ូប្រេងឥន្ធនៈចំនួន១៦ ត្រូវបានពិនិត្យឃើញថាមិនមានភាពអនុលោមតាមបទប្បញ្ញត្តិ ដែលនាំឱ្យឈានទៅដល់ការពិន័យអន្តរការណ៍នៅនឹងកន្លែងភ្លាមៗ និងបានឱ្យម្ចាស់អាជីវកម្មទាំងនោះធ្វើការកែតម្រូវជាបន្ទាន់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង