ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន បើកប្រជុំសាមញ្ញ ទី២៩អាណត្តិទី៣

54

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមន និង លោកព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនបានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដើម្បីពិនិត្យ និង អនុម័តទៅលើរបៀបវារៈសំខាន់ដូចខាងក្រោម៖

ទី១-ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក ឈាង សុង សមាជិកក្រុមប្រឹក្សាខណ្ឌចំការមន ចំនួន ០២លើកជាប់គ្នា
ទី២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ទី៣-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២១ និងទិសដៅអនុវត្តការងារប្រចាំខែវិច្ឆិកា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន
ទី៤- ពិនិត្យ និងអនុម័តផែនការលទ្ធកម្មកែតម្រូវ ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន
ទី៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌចំការមន និង ទី៦-បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង