ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ទាវ ២ នាក់ស្លាប់ ដោយរថយន្តបុក នៅលើផ្លូវល្បឿនលឿន ក្នុងខេត្តកំពង់ស្ពឺ

188

កំពង់ស្ពឺ៖ ស្ទាវ ពីរនាក់ ស្លាប់ នៅលេីកំណាត់ផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ)
នៅចំណុចភូមិបាក់ជញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសាររថយន្ត របស់ក្រុមហ៊ុន ស្ថាបនា ផ្លូវបើកបុក ។

អ្នកបើកបរHonda C125 ពណ៍ខ្មៅ សេរីឆ្នាំ២០​១៥ លេខ​ ប.ជ​ 1F-2050 ឈ្មោះ ហុង ដេវី ភេទប្រុស អាយុ ១៨ឆ្នាំ(ស្លាប់) រស់នៅភូមិត្រពាំងត្រោះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរឈ្មោះ ឌឿន វិរៈ ភេទប្រុស អាយុ ១៨ឆ្នាំ​(ស្លាប់) រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​ជំនាញ​នគរបាលចរាចរណ៍​បានចាត់ការបន្តតាមនីតិវិធីច្បាប់​ រីឯ​រថយន្តនិងម៉ូតូយកមករក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ជាបណ្ដោះអាសន្ន​៕

អត្ថបទដែលជាប់ទាក់ទង