ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូតកម្ពុជា តំណាងឲ្យទូតបរទេស១៥ប្រទេសចូលរួមក្នុងពិធីជួបជុំពលករ ប្រចាំឆ្នាំនៅកូរ៉េ ដើម្បីឲ្យពលករស្គាល់និងស្វែងយល់នូវវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក

123
ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌី ម៉ង់ តំណាងឲ្យទូតបរទេសប្រមាណ១៥ប្រទេស បានអញ្ជើញចូលរួមក្នុងពិធីជួបជុំពលករ នៅកូរ៉េ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យពលករបរទេសទាំងអស់រួមជាមួយនឹងពលរដ្ឋកូរ៉េបានស្គាល់និងស្វែងយល់នូវវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក។
   លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំមិនដែលខានទេ លោកបាន តំណាងឲ្យទូតបរទេសចំនួន១៥ប្រទេសផ្សេងទៀតចូលរួមពិធីបុណ្យជួបជុំពលករបរទេសប្រចាំឆ្នាំ​ ដែលរៀបចំឡើងដោយទីក្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្ស ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េ ដើម្បីឲ្យពលករបរទេសទាំងអស់រួមជាមួយនឹងពលរដ្ឋកូរ៉េបានស្គាល់និងស្វែងយល់នូវវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក។
  លោក ឡុង ឌីម៉ង់ បានឲ្យដឹងទៀតថា ការជួបជុំពលករប្រចាំឆ្នាំនៅកូរ៉េនេះ ក៏សំដៅរស់នៅនិងធ្វើការជុំគ្នាក្នុងភូមិ ពិភពលោកតែមួយប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពទាំងអស់គ្នា៕
អត្ថបទដែលជាប់ទាក់ទង