ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ដេកស្លាប់ផ្កាប់មុខ ទាំងអាក្រាតកាយ នៅលើពូក ក្នុងបន្ទប់ផ្ទះសំណាក់មួយ សង្ស័យស្លាប់លើបង្គង

331
ភ្នំពេញ៖ បុរសម្នាក់​ត្រូវបានគេរាយការថា បានដេកស្លាប់ ដោយផ្កាប់មុខ និងអាក្រាតកាយនៅលើពូកនៅក្នុងបន្ទប់ផ្ទះសំណាក់មួយ​ ដែលការស្លាប់បែបនេះត្រូវបានគេសង្ស័យថា ស្លាប់លើបង្គង ហើយនាងដែលជាដៃគូរ បានចុះពីផ្ទះសំណាក់គេចខ្លួនបាត់។
ហេតុការនេះបានបង្កអោយ​មាន ការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅផ្ទះសំណាល់យីហោ​ បេ៩​ផ្ទះលេខ43B9 ផ្លូវ៨៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។
យោងតាមអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះនៅជាប់ខ្លួននោះសមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ​ ជី​ ពៅ​ អាយុ​ ៣៥ឆ្នាំ​ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន​ ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្តាល។
ប្រភពព័ត៌មាន​ពីបុគ្គលិក ដែលបំរើការនៅក្នុងផ្ទះសំណាក់ខាងលើ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ វេលាម៉ោង​ ១និង០០នាទីរសៀល​ ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ មានបុរសម្នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដាឌ្រីមសង់​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GB-4355 បានឌុបនារីម្នាក់​មករកបន្ទប់ស្នាក់នៅ​ ភ្លាមៗនោះ​ បុគ្គលិកដែលដែលបំរើការនៅទីនោះ​ បានយកសោរបន្ទប់ឡៅតឿន ជាន់ទី១​ ឲ្យទៅបុរសនោះ​ ដើម្បីចូលទៅស្នាក់នៅ។
ប្រភពព័ត៌មានបានបន្តទៀតថា លុះដល់វេលាម៉ោង​ ១និង៣០នាទីរសៀល​ ដែលជាម៉ោងកើតហេតុ​ខាងលើ​ ស្រាប់តែនារីរូបនោះបានចុះមកខាងក្រោមតែម្នាក់ឯង​ រួចចេញទៅខាងក្រៅបាត់​ ដោយមិនឃើញត្រឡប់មកវិញសោះ។ដោយមានការសង្ស័យបុគ្គលិកដែលបំរើការនៅទីនោះ​ បានឡើងទៅមើល​ ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ​ បានដេកផ្កាប់មុខស្លាប់នៅលើពូកតែម្នាក់ឯង​ ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់​។ក្រោយមក​ បុគ្គលិក​ដែលបំរើការងារនៅទីនោះ​ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន​ ឲ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់កើតហេតុផងដែរ។
ជាមួយគ្នានោះដែរសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានពិនិតដោយបញ្ជាក់ថាជនរងគ្រោះរូបនេះស្លាប់ដោយសារគាំងបេះដូង។តែចំណែកទ្រព្យជាប់ខ្លួនរបស់ជនរងគ្រោះដូចជាកាបូបលុយនិងទូរស័ព្ទក៏ត្រូវស្រ្តីម្នាក់នោះបានយកទៅបាត់អស់មិនថាអស់អ្វីខ្លះនោះទេ។ប៉ុន្តែម៉ូតូរបស់ជនរងគ្រោះមិនត្រូវបានបាត់បង់ឡើយ។
បច្ចុប្បន្ន​សពបុរសរងគ្រោះ ត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ​ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត​ រឺឯម៉ូតូរបស់បុរសរងគ្រោះ​ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចកដើម្បីក្រុមគ្រួសារយកឯកសារគ្រប់គ្រាន់មកទទួលយកម៉ូតូទៅវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង