ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៦២៥​ករណី​ ឃាត់ខ្លួន​មនុស្ស​១៣១៦​នាក់​ ថ្នាំញៀនជាង១០០គីឡូ នៅ​ក្នុង​ខែសីហា​

65


​ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​ន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ខែសីហា​ ឆ្នាំ​២០១៨​ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៦២៥​ករណី​ ឃាត់ខ្លួន​មនុស្ស​១៣១៦​នាក់​ (​ស្រី​១០១​នាក់​)​។​ ក្នុង​នោះ​ជួញដូរ​ ៣៨៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៦៧០​នាក់​(​ស្រី​៦៣​នាក់​),​ ប្រើប្រាស់​២៣៣​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៦៤៤​នាក់​(​ស្រី​៣៨​នាក់​),​ ដាំ​ដុះ​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​(​ស្រី​)​ រួមជាមួយគ្រឿងញៀនជាង១០០គីឡូក្រាម។​

​តាម​របាយការណ៍​បន្ថែម​ថា​ ក្នុង​ខែសីហា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរទេស​៥៣​នាក់​(​ស្រី​៨​នាក់​)៖​ ជនជាតិ​វៀតណាម​១៤​នាក់​(​ស្រី​២​នាក់​) ឡាវ​ម្នាក់​ ចិន​២៧​នាក់​(​ស្រី​៥​នាក់​) ថៃ​ ៦​នាក់​(​ស្រី​ម្នាក់​) ប៊ែ​ល​ហ្សិ​ក​ម្នាក់​​ រុ​ស្សី​២​នាក់​ កូរ៉េ​ម្នាក់​និង​ឥណ្ឌូ​ណេ​ស៊ី​ម្នាក់​។​ អនុវត្ត​តាម​ដីកា​ ១៨​ដីកា​ ចាប់ខ្លួន​មនុស្ស​១៨​នាក់​។​

​វត្ថុ​តាង​ដកហូតបាន រួមមាន សារធាតុ​ញៀន​សរុប​១១៩គីឡូក្រាម៤០៣,១៤ក្រាម (ICE​ ៩គីឡូក្រាម ៥២៩,១១ក្រាម ,​ WY៩៩,២៩ក្រាម , ​ Ketamine១២,៧៣ក្រាម ,​ MDMA​ ៤៥គីឡូក្រាម​ ១០៩គីឡូក្រាម ៧៦០,២២ក្រាម ,​ Heroine១,៧៩ក្រាម)​ កញ្ឆា​ស្រស់​ ៩.៧៦០​ដើម​ និង​កញ្ឆា​ស្ងួត​២២១.១ក្រាម​។​ សម្ភារៈចាប់​យក​៖ ​រថយន្ត​៥​គ្រឿង​,​ ម៉ូតូ​១៦៧​គ្រឿង​,​ ទូរស័ព្ទ​៤៧៤​គ្រឿង​,​ អាវុធ​ខ្លី​ ៤​ដើម​,​ លុយ​ខ្មែរ​ ៣.៤៣៤.០០០​រៀល​,​ លុយ​អា​មេ​រិ​ក​៤០៨​ដុល្លារ​,​ លុយ​ថៃ​៧០០​បាត​ និង​លុយ​វៀតណាម​ ១០០.០០០​ដុ​ង​ ៕

អត្ថបទដែលជាប់ទាក់ទង