ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ បង្គាប់ឲ្យអ្នកបង់ពន្ធ អាចដាក់ពាក្យបណ្តឹង មន្ត្រីពន្ធដារ ដែលយកប្រាក់ពន្ធ លើសពីចំនួនកំណត់ក្នុងវិក្កយបត្រ

109


ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កន្លងមកថ្មីៗនេះ មានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook មួយចំនួន បានធ្វើការចុះផ្សាយថា អំពីការផ្តល់សេវា និងការប្រមូលប្រាក់ពន្ធគ្រប់ប្រភេទ របស់មន្រ្តីពន្ធដារថា ប្រាក់ពន្ធ ឬប្រាក់ពិន័យត្រូវបង់ គឺប្រែប្រួលតាមតែបបូរមាត់មន្ត្រីពន្ធដារ ហើយថា ពន្ធដារគិតតែពិន័យៗ ដោយមិនមានការយោគយល់ណាមួយសោះ ជាមួយពលរដ្ឋខ្លួន។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣​ ខែកញ្ញា ឆ្នាំ២០១៨នេះ ថា ក្នុងករណីដែលមន្រ្តីពន្ធដារណាម្នាក់ យកប្រាក់លើសពីចំនួនប្រាក់ពន្ធដែលបានបញ្ជាក់ក្នុងវិក្កយបត្រ អ្នកជាប់ពន្ធអាចដាក់ពាក្យបណ្តឹង ដោយនបញ្ជាក់ពីឈ្មោះ និងអត្តសញ្ញាណរបស់មន្រ្តីនោះ ព្រមទាំងភ្ជាប់មកជាមួយនូវឯកសារ ពាក់ព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ឬអង្គភាពប្រឆាំងអំពើពុករលួយ ឬសារអេឡិចត្រូនិក ៕

សូមអានសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖

អត្ថបទដែលជាប់ទាក់ទង