ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធុងហ្គាស់ នៅភោជនីយដ្ឋានចិនយីហោ នឹក ភូមិ បណ្តាលឲ្យមនុស្សរងរបួស ចំនួន០២នាក់

332

 

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នៅវេលា១១:២០នាទី មានករណីអគ្គិភ័យឆេះផ្ទះថ្មមួយកន្លែង ស្ថិតនៅចំណុចភោជនីយដ្ឋានចិនយីហោ នឹក ភូមិ ដែលមានទីតាំងលេខ១២៨C ផ្លូវសុធារស ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មូលហេតុនៃការឆេះនេះបណ្តាលមកពីផ្ទុះធុងហ្គាស ចំពោះករណីអគ្គិភ័យនេះ បណ្តាលឲ្យមានមនុស្សរងរបួសចំនួន០២នាក់ ធ្វើឲ្យខូចខាតធុងហ្គាស់ ចំនួន០២ធុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅម៉ោង ១១:៣៥នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕

អត្ថបទដែលជាប់ទាក់ទង