ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណី ដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត
កំពង់ឆ្នាំង៖ នៅវេលាម៉ោង០១:៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអ.ហក្រុងកំពង់ឆ្នាំងចំនួន០៥នាក់ ប្រេីប្រាស់រថយន្ដចំនួន០៣គ្រឿង ដឹកនាំដោយលោកវ.ត្រី អុឹម លីអុីម មេបញ្ជាការអ.ហក្រុងកំពង់ឆ្នាំងបានចុះសហការជាមួយកម្លាំងគយ ប្រចាំសាខាខេត្តកំពង់ឆ្នាំងសរុបចំនួន០៧នាក់។ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
យោងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត និងរារាំងសមត្ថកិច្ចចុះអនុវត្តការងារ ប្រព្រឹត្តកាលពីថ្ងៃទី៣០ វិច្ឆិកា ២០២១ វេលាម៉ោង០១:៣០នាទី ស្ថិតនៅចំណុចភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷
១-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ដ រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
*វត្ថុតាងចាប់យករួមមាន÷
១-រថយន្តចំនួន០១គ្រឿង ម៉ាកហាយឡិនឌ័រ (High Lander) ពាក់ស្លាកលេខ កណ្ដាល2A-3606 ពណ៌ទឹកប្រាក់។
២-ឈឺប្រណិត(ធ្នង់)មួយចំនួន មិនទាន់បានវាស់វែង។
បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ យកទៅធ្វើតេស្តរកមេរោគកូវីត១៩ លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។