ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្មានតែទាញយករឿងថ្មីរបស់ Spider-Man តាមពិតទាញយក កម្មវិធីមេរោគសោះ

33

ភ្មំពេញ៖ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសុវត្ថិភា ពកុំព្យូទ័រ ReasonLabs បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ឱ្យអ្នកប្រើប្រាស់មានការ ប្រុងប្រយ័ត្នក្នុងការទាញ យករឿងថ្មីរបស់ Spider-Man ព្រោះក្រុមជនខិលខូច បានប្រើវិធីនេះដើម្បីបញ្ចូល កម្មវិធីមេរោគ ដែលអាចឱ្យពួកគេប្រើប្រាស់កុំព្យូទ័ររបស់ ជនរងគ្រោះដើម្បីស្វែងរករូបិយប័ណ្ណកាក់ឌីជីថល។

ReasonLabs បានរាយការណ៍ថា ឯកសារដែលកំពុងត្រូវបាន ចែកចាយនោះមានឈ្មោះ “spiderman_net_putidomoi.torrent.exe” ជាភាសារុស្សី ឬ “spiderman_no_wayhome.torrent.exe” ជាភាសាអង់គ្លេស។ កម្មវិធីនេះក៏អាចធ្វើការផ្លាស់ប្ដូរការ កំណត់មួយចំនួននៅក្នុងកម្មវិធីការពារមេរោគ Windows Defender ដើម្បីចៀសវាងពីការរកឃើញ។

ទោះបីជាមេរោគប្រភេទនេះមិនបាន លួចទាញយកទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់ ដែលអ្នកប្រើភាគច្រើនខ្លាច នៅពេលគិតអំពីមេរោគនៅ លើកុំព្យូទ័ររបស់ពួកគេ ប៉ុន្តែវាធ្វើឱ្យជនរងគ្រោះចំណាយ ថវិកាច្រើនជាមួយនឹងការប្រើអគ្គិសនី និងអាចធ្វើឱ្យខូចកុំព្យូទ័រដោយសារ តែអ្នកស្វែងរកកាក់ឌីជីថលត្រូវការការប្រើប្រាស់ស៊ីភីយូខ្ពស់។ គួរបញ្ជាក់ផងដែរថា ក្រុមជនខិលខូចតែងតែ ប្រើវិធីសាស្ត្រក្លែងបន្លំជា កម្មវិធីពេញនិយមក្នុងការចែកចាយ កម្មវិធីមេរោគមានដូចជាកម្មវិធី ‘windows updater’ និង ‘discord app’ ជាដើម។

ដោយសារតែមើលឃើញពីភាព គ្រោះថ្នាក់ក្នុងការទាញយកកម្មវិធី ទើបនាយកដ្ឋានតែងតែធ្វើការណែនាំ ដល់អ្នកប្រើប្រាស់ឱ្យទាញយក កម្មវិធីពីប្រភពច្បាស់លាស់ និងចៀសវាងទាញយកកម្មវិធីដែល បានកែដើម្បីចៀសវាងពីការបង់លុយ ព្រោះជនខិលខូចក៏អាចលួច បញ្ចូលកម្មវិធីមេរោគទៅ ក្នុងកម្មវិធីទាំងនោះបានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង