ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់ប្រជាពលរដ្ឋ លួចឆ្លងដែន ចូលទឹកដីថៃ ត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិគីឡូ១៣ ស្រុកសំពៅលូន

62

បាត់ដំបង៖ នៅវេលាម៉ោង២០និង១០នាទី នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន  ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ។

ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ១៣ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង-ម៉េត (នាយប៉ុស្តិ៍) បានសហការជាមួយ កម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន ០៣នាក់ ដឹកនាំដោយលោក នាយចំណង់ ជា-យ៉ាន (មេបញ្ជាការកងអនុសេនាតូច), កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០២នាក់។ ដឹកនាំដោយលោកនាយចំណង់ សុះ អុីសា (មេបញ្ជាការកងអនុសេនាតូច)បានធ្វើសកម្មភាពទប់ស្កាត់ ប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ ចូលទឹកដីថៃត្រង់ចំណុចនៃភូមិ សាស្ត្រ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងបាន ចំនួន០៤នាក់ ស្រី០១នាក់ ក្មេងស្រី០១នាក់ ក្នុងនោះឃាត់ជនសង្ស័យនាំ មនុស្សឆ្លងដែនបាន ចំនួន០១នាក់ (ប្រុស) ដែលមានឈ្មោះ និងទីលំនៅដូចខាងក្រោម÷១-ឈ្មោះ សឿម-សារ៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកកោះឃុំ កកោះស្រុក មោងឬស្សី ខេត្តបាត់ដំបង (ជនសង្ស័យ)។ ២-ឈ្មោះ គង់ ប៊ុនហ៊ុយ ភេទប្រុស អាយុ ២៧ឆ្នាំ។ ៣-ឈ្មោះ ឡី-សៀងយី ភេទស្រី អាយុ២១ឆ្នាំ។ ៤-ឈ្មោះ ហ៊ុយ-គីមហុង ភេទស្រី អាយុ១១ខែ(កូន)ទាំង០៣នាក់, មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីទប់ស្កាត់បាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះចុះកំណត់ហេតុ និងអប់រំណែនាំ រួចបានប្រគល់បងប្អូន និងជនសង្ស័យឲ្យ ទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង