ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ជំនាញ​ បញ្ជូន​ជនសង្ស័យ​២​នាក់ ​និង​វត្ថុ​តាង​រថយន្ត​១​គ្រឿង​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​ប្លន់​ នៅផ្ទះ​លោកស្រី​ អ៊ា​ន​ សៀវ​ម៉ី​

299

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ និង​វត្ថុ​តាង​រថយន្ត​១​គ្រឿង ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ប្លន់​យក​គ្រឿងអលង្ការ​ នៅ​ចំណុច​បុរី​ មូ​ន​ថោ​ន​ ផ្ទះ​លេខ​V1​ ភូមិ​គោក​ចំបក់​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។

​ជនសង្ស័យ​មានឈ្មោះ​ ថុ​ន​ វឌ្ឍនៈ​បូ​រា​ម៉ី​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ និង​-​ឈ្មោះ​ កេ​ត​ ម៉ាច​ ហៅ​ អា​តឿ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ។​

​វត្ថុ​តាង​ដកហូត​ ៖​ គ្រឿងអលង្កា​ (​ពេជ្រ​)​ មួយ​ចំនួន​ និង​រថយន្ត​បើកបរ​ធ្វើ​សកម្មភាព​ ០១​គ្រឿង​ ។​

​បច្ចុប្បន្ន​ ខាង​ជំនាញ​កំពុង​ដំណើរការ​ធ្វើ​កំណត់ហេតុ ​ប្រគល់​គ្រឿងអលង្ការ​ជូន​ជន​រង​គ្រោះ​វិញ​ ។​ ចំណែក​រថយន្ត​ និង​ជនសង្ស័យ​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង