ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលាមធ្យម វិចិត្រ សិល្ប:ទទួលបាន ចំណេះដឹង និងចូលរួមប្រយុទ្ធប្រឆាំង គ្រឿងញៀននិងថ្នាំជក់

204

 

រាជធានីភ្នំពេញ :ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាមធ្យមវិចិត្រ សិល្បៈ មានរៀបចំពិធីផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀននិងផលិតផលថ្នាំជក់ដល់សិស្ស ក្រោមអធិបតីភាពឯកឧត្តម គង់ កន្ថារ៉ា អនុ រដ្ឋ លេខាធិការ និងជាប្រធានក្រុមការងារ អប់រំផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការប្រេីប្រាស់ និងជួញដូរគ្រឿងញៀន នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ឧត្តមសេនីយ៍ ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងមជ្ឈមណ្ឌលជាតិ លេីកកម្ពស់សុខភាព ក្រសួងសុខាភិបាល ។

លោក ហួត សុីថន នាយករងសាលាមធ្យមវិចិត្រ សិល្ប: បានថ្លែងស្វាគមន៍និងប្រាប់ ពីគោលបំណងនៃការផ្សព្វផ្សាយនោះថា : ដេីម្បីយល់ដឹងនិងចូលរួមរបស់ និស្សិតក្នុងសកម្មភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផលិតផលថ្នាំជក់ ដេីម្បីសុខភាពនិងសុវត្ថិភាពសហគមន៍។

ក្នុងនាមឯកឧត្តម នាយ ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងបានជម្រាបជូនថា ៩ខែ ឆ្នាំ២០២១ នេះកម្ពុជាគ្រប់គ្រងបាន អ្នកប្រេីនិងអ្នកញៀនគ្រឿងញៀន មានចំនួន១៣៧៣៦ នាក់ក្នុងនោះអ្នកមានមុខ របរជាសិស្សនិស្សិតមាន ចំនួន៣,៦៦ភាគរយ ហេីយអ្នកមានអាយុពី១៨ឆ្នាំ-៣៥ ឆ្នាំ នៅតែមានចំនួនច្រេីន ជាងគេប្រឈមជាងគេ។

ក្នុងនាមលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្នុងឱកាសនោះ ឯកឧត្តម គង់ កន្ថារ៉ា អនុ រដ្ឋ លេខាធិការ ក្រសួងវប្បធម៌និងវិចិត្រ និងជាប្រធានក្រុមការងារ បានមានប្រសាសន៍ដោយ ថ្លែងអំណរគុណដល់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងពាក់ព័ន្ធដែល តែងតែផ្តល់កិច្ចសហការ ចូលរួមជួយក្នុងការងារ បង្ការទប់ស្កាត់បញ្ហា គ្រឿងញៀននៅ ក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈនេះ ព្រោះថាបញ្ហាគ្រឿងញៀន ជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែរ ត្រូវតែមូលមតិគ្នាជួយតាម ជំនាញរៀងៗខ្លួនធ្វើយ៉ាងណា ចូលរួមរក្សាឲ្យបាននូវសុខភាព ល្អជូនប្រជាពលរដ្ឋរបស់ យើងរស់នៅដោយសុខសាន្ត សហគមន៍មានសុវត្ថិភាព គ្មានបញ្ហាគ្រឿងញៀន គ្មានបញ្ហាថ្នាំជក់ និងគ្មាន បញ្ហាជំងឺរាតត្បាតកូវីដ-១៩ ។

អត្ថបទដែលជាប់ទាក់ទង