ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា ចូលជាធរមាន នឹងជំរុញការអភិវឌ្ឍ លើវិស័យកសិកម្មរបស់កម្ពុជា

75

 

ប៉េកាំង ៖ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាបានចូល ជាធរមានជាផ្លូវការ។ កិច្ចព្រមព្រៀងទាំងពីរនេះ នឹងជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនឹងជំរុញ យ៉ាងខ្លាំងដល់ការអភិវឌ្ឍដ៏ធំ លើវិស័យកសិកម្ មរបស់ប្រទេសកម្ពុជា។

តាមដំណឹងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អង្ករកម្ពុជាដែលនាំចេញទៅ កាន់ប្រទេសចិនក្នុងឆ្នាំ២០២១ មានចំនួនលើសពី៣០ម៉ឺនតោន ជាលើកដំបូង កើនឡើង ២២.៨២% បើធៀបនឹងឆ្នាំ ២០២០។

ពីចំនួន ៥,០០០ តោនដែលអង្ករកម្ពុជានាំចេញជាលើកដំបូង ទៅកាន់ប្រទេសចិននៅឆ្នាំ ២០១២ ដល់ចំនួនលើសពី ៣០ ម៉ឺនតោន នៅឆ្នាំ ២០២១ ជាការសម្រេច បានការលោតផ្លោះជាប្រវត្តិសាស្ត្រ។ នេះក៏បង្ហាញថា ក្រោមការគាំទ្រយ៉ាង ពេលទំហឹងរបស់ប្រទេសចិន ឧស្សាហកម្មផលិត និងកែច្នៃអង្កររបស់កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះ ផ្លែចេកស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិន ដោយជោគជ័យជាលើកដំបូងនៅឆ្នាំ ២០១៩ ផ្លែស្វាយស្រស់របស់កម្ពុជា ត្រូវបាននាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន ជាលើកដំបូងនៅខែឧសភា ឆ្នាំ ២០២១។ ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិន និងកម្ពុជាកំពុងជំរុញយ៉ាងខ្លាំង ឱ្យការងារវាយតម្លៃហានិភ័យភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែមៀន កម្ពុជាទៅចិន។

ស្របនឹងពេលដែល «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់RCEP)» និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជាបានចូលជាធរមានជាផ្លូវការ អនុលោមកិច្ចព្រមព្រៀង សមាមាត្រនៃ ផលិតផលពន្ធគយសូន្យ ក្នុងពាណិជ្ជកម្មទំនិញ រវាងភាគីទាំងពីរ បានឈានដល់ជាង ៩៧.៥% និង ៩០% ដោយឡែកពីគ្នា នេះជាកម្រិតខ្ពស់បំផុតដែលភាគីទាំងពីរ បានផ្តល់ជូនដៃគូ ពាណិជ្ជកម្មសេរីរបស់ខ្លួន។ នេះគឺជាផលប្រយោជន៍ដ៏ធំ សម្រាប់សហគ្រាសនាំ ចេញនាំចូលនៅប្រទេសកម្ពុជា ជាពិសេសសម្រាប់ សហគ្រាសផ្នែកកសិកម្ម ។មិនត្រឹមតែការនាំចូលសម្ភារៈ និងទំនិញកសិកម្មអាច ទទួលបានការអនុគ្រោះពន្ធ កាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែការនាំចេញកសិផលក៏អាចទទួលបាន ពន្ធសូន្យ នៃប្រទេសដៃគូផងដែរ។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យកម្ពុជា សម្រេចបាននូវ ពិពិធកម្មនៃការនាំចេញ និងផ្តល់ឱកាសទីផ្សារ កាន់តែច្រើនដល់កម្ពុជា សម្រាប់ការពង្រីកផលិតកម្មផ្នែកកសិកម្ម កែច្នៃកសិផល និងផលិតផល មិនមែនវាយនភណ្ឌ។

តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិន និងកម្ពុជាបានឡើងដល់ ១០.៩៨ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤៥.៩% បើធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំ ២០២០ ដែលសម្រេចបាន នូវគោលដៅនៃទំហំពាណិជ្ជកម្មឆ្នាំ ២០២៣ ដែលកំណត់ដោយ មេដឹកនាំរបស់ប្រទេសទាំងពីរគឺ ១០ ពាន់លានដុល្លារអាមេរិក មុនកាលកំណត់។

ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីចិន និងកម្ពុជា គឺជានិមិត្តសញ្ញាថ្មីនៃ ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលនឹងជំរុញទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់កម្រិតថ្មី និងផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង