ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋដែលជួប ជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្តី្រមេម៉ាយ ជនពិការ ចំនួន ៤០ គ្រួសារ ទទួលអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ពីអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

214

 

ភ្នំពេញ ៖ នៅវេលាម៉ោង ៨ៈ៣០ នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់ ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្តី្រមេម៉ាយកូនច្រើន ជនពិការ ចំនួន ៤០ គ្រួសារ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ពេជ្រ កែវ មុនី ប្រធានកិត្តិយស អនុសាខា និង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹកបំផុត ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាព អនាម័យក្នុងការរស់នៅ និង ការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ដូច្នេះសូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះសូមកាត់បន្ថយការជួបជុំ ឬ ការប្រមូលផ្តុំដែលមានមនុស្សច្រើន និង ត្រូវអនុវត្តវិធានការ ៣កុំ និង ៣ ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖
– អង្ករ ១បាវ = ២៥គីទ្បូក្រាម , មី១កេស , ទឹកត្រី១យួរ , ទឹកសុីអុីវ១យួរ , ម៉ាស់ ១ប្រអប់ , ជែលលាងដៃ ១ដប និងទឹកសុទ្ធ ១យួរ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃដែរ ៕

អត្ថបទដែលជាប់ទាក់ទង