ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបផ្ទះបើកលេងល្បែង ស៉ីសងខុសច្បាប់មួយកន្លែង នៅចំណុចផ្ទះលេខគ្មានផ្លូវលេខ ១០៣ ក្រុមទី ៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១

255

 

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជាដោយលោក ឯក ឃុនដឿន ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ នៅថ្ងៃ៩កុម្ភៈនេះបានចុះបង្ក្រា បបើកលេងល្បែងស៉ីសងខុសច្បាប់(ឆ្នោតវៀតណាម) នៅចំណុចផ្ទះលេខគ្មានផ្លូវលេខ ១០៣ ក្រុមទី ៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះកម្លាំងបានឃាត់ខ្លួន មនុស្សមួយចំនួន រួមមាន ៖
១ជនសង្ស័យឈ្មោះ សុផាន់ណា សុជាតា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខគ្មានផ្លូវលំភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ (ភ្នាក់ងារកត់កន្ទុយលេខ)។
២- ជនសង្ស័យ ឈ្មោះ យុន ធារ៉េន ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (អ្នកលេង) ព្រមទាំង បានដកហូត សម្ភារៈ ដកហូតរួមមាន៖
១ក្រដាស់កត់ឆ្នោតមួយចំនួន
២ក្តារកត់ឆ្នោតចំនួន១ ប៊ិច២ដើម
៣សៀវភៅកត់ឆ្នោតមួយក្បាល
៤ប្រាក់៥០០០០រៀល ។
ក្រោយមកកម្លាំងបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង ទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីអនុវត្តតាមនីតិវិធីជាបន្ត៕

អត្ថបទដែលជាប់ទាក់ទង