ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែមេីលមុខចំមិនបានលេីកគ្នាទៅកាប់ប្រហារជនរងគ្រោះចំនួន០២លេីកភ្លាមៗ ហេីយវាយបំផ្លាញទ្រព្យសម្បត្តិទៀតផង

34

 

បាត់ដំបង៖ ត្រូវបាននគរបាលស្រុកកំរៀង បង្រ្កាបឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ អនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ ដោយគ្រាន់តែមេីលមុខចំមិនបានលេីកគ្នាទៅ កាប់ប្រហារជនរងគ្រោះចំនួន០២លេីកភ្លាមៗ ហេីយវា-យបំផ្លាញទ្រព្យសម្បត្តិ។

កាលពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបាន ដឹកនាំកម្លាំងក្នុងអង្គភាពនាំខ្លួន ជនសង័្សយចំនួន០២នាក់គឺឈ្មោះសម្បត្តិ ចាន់ថនភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាកម្មករ និងឈ្មោះកំសត់ ថៃ ភេទប្រុស អាយុ១៨ ឆ្នាំភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ ជាកម្មករ ដោយរួមនឹងវត្ថុតាងដាវសាំម៉ូរ៉ៃចំនួន ០១ដើម ម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវគ្មានផ្លាកលេខជាម៉ូតូ(ចាស់) មកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

មូលហេតុដែលឈានដល់ការនាំខ្លួនមកនះគឺកាលពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០ នាទី នៅចំណុចក្រុមទី០៥ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសបង្កឱ្យមាន របួសជនរងគ្រោះនិងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តមួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យចំនួនមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដុំថ្ម គ.ប់នឹងកា.ប់ទៅលើជនរងគ្រោះឈ្មោះលឹម ពិសិដ្ឋ ភេទប្រុស អាយុ២៣ ឆ្នាំរស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរ មេការចុងភៅ រងរបួសធ្ងន់និងឈ្មោះរឿន ចាន់រី ភេទប្រុសអាយុ ១៧ឆ្នាំរស់នៅភូមិសាមសិបឃុំតាក្រី ស្រុកកំរៀងខេត្តបាត់ដំបងរងរបួសស្រាលហេីយបំផ្លាញម៉ូតូចំនួន ០២គ្រឿងម៉ាកហុងដាឌ្រីមរបស់ឈ្មោះជិន គារាជភេទប្រុស អាយុ២៣ ឆ្នាំនិងម៉ូតូរបស់ឈ្មោះសត់ សាយភេទប្រុស អាយុ១៨ឆ្នាំបណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងខូចខាតជាដំណំ។

ក្រោយកើតហេតុក្រុមជនបង្កបាននាំគ្នាគេចខ្លួនចេញពីកន្កែងកេីតហេតុហេីយជនរងគ្រោះនិងក្រុមគ្រួសារបានរាយការណ៍អំពីករណីនេះមកសមត្ថកិច្ចនគរបាល ហេីយផ្តេីមពីពេលទទួលព័ត៌មាននេះ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតឈាន ទៅកំណត់មុខសញ្ញាបាននិងនាំខ្លួនមកសាកសួរ។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឱ្យដឹងថា គ្មានមូលហេតុណាមួយដែលក្រុមបង្កនេះគប្បីប្រព្រឹត្តបែបនេះទៅលេីជនរងគ្រោះនោះទេ ព្រោះពួកគេគ្មានគំនុំអ្វីពីមុនមកសោះជាមួយគ្នា កាលនោះនៅពេលកេីតហេតុ ជនរងគ្រោះដែលចេញពីបម្រេីការងារ ជាអ្នករត់តុក្នុងពិធីមង្គលការមួយកន្លែងនៅ មូលដ្ឋាននេះឈប់ម៉ូតូដេីម្បីចាក់សាំងពេលនោះឃេីញក្រុមជនបង្កនេះស្ថិតនៅទីនោះ ហេីយគ្រាន់តែបានមេីលមុខចំប៉ុណ្ណឹងសោះក៏ស្រាប់តែជនបង្កបេីកការកាប់ចាក់ភ្លាមទៅលេីជនងគ្រោះតែម្តង បន្ទាប់មកពួកគេជិះម៉ូតូទៅបាត់ ខណៈជនរងគ្រោះទាំងពីរកំពុង ចុកចាប់ដោយស្នាមរបួសនៅកន្លែងកេីតហេតុ ពេលនោះក្រុមជនបង្កនាំបក្សពួក ច្រេីនមកម្តងទៀត ហេីយធ្វេីសកម្មភាពជាលេីកទីពីរ តែត្រូវបានប្រជាពលរដ្ឋនៅទីនោះ ជួយអន្តរាគមន៍ទេីបក្រុមបង្កគេចខ្លួនអស់ទៅ ហេីយជនរងគ្រោះត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខាងលើពួក ខ្លួនទាំងពីរនាក់ព្រមទាំងបក្សពួកផ្សងទៀតបានធ្វើសកម្មភាពយកដាវសាំមូរ៉ៃ ពណ៌សនឹងដុំថ្ម គប់និងកាប់ ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ស្រាលនិងខូចខាតម៉ូតូចំនួនពីររឿងពិតប្រាកដមែន ។

ពេលនេះនគរបាលស្រុកបានរៀបចំ កសាងសំណុំរឿង បញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យ ជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង