ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋចំនួន៥០ខ្នងផ្ទះ ក្នុងចំណោម៥៤ខ្នងផ្ទះ ស្ម័គ្រចិត្តរុះរើផ្ទះរបស់ ប្រជាពលរដ្ឋរស់នៅជាប់ របងមន្ទីរពេទ្យព្រះកុសះមៈឬពេទ្យលោសង្ឃ

41

 

ភ្នំពេញ៖ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងក្រុមការងារ បានអញ្ជើញចុះជួបប្រជុំជាមួយ បងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្លូវលេខ ១៣៨ ចន្លោះពីផ្លូវលេខ ២៦៥ ដល់ផ្លូវលេខ ២៧១ សរុបចំនួន ៥៤ខ្នងផ្ទះ ក្នុងនោះ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្ដិតមេដៃ យល់ព្រមរុះរើទីលំនៅទៅតាំងទីលំនៅថ្មី នៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន 7NG ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ចំនួន ៥០ខ្នងផ្ទះ ។ចំណែក ៤ខ្នងផ្ទះទៀតមិនទាន់បានយល់ព្រមនៅឡើយ ដោយ ក្នុងនោះពលរដ្ឋ២ខ្នងផ្ទះសំណើ សុំទៅមើលទីតាំងដីផ្ទាល់សិនទើបសំរេចចិត្តជាក្រោយ ,ពលរដ្ឋ១ខ្នងផ្ទះសំណើ សុំដោះស្រាយគោលនយោបាយ ជាថវិកាចំនួន ១០,០០០ដុល្លាអាមេរិក (ដើរចេញដោយមិនទទួលយកដីនោះទេ ) ,ហើយពលរដ្ឋ១ខ្នងផ្ទះទៀតសំណើសុំដីចំនួន ២ឡូតិ៍ ៕

អត្ថបទដែលជាប់ទាក់ទង