លោកស្នងការរងគល់ យី ថ្លែងកោតសរសើរ ដល់កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌមានជ័យ បំពេញការងារប្រល្អប្រសើរ..!
ភ្នំពេញ៖នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះនៅសាលប្រជុំសាលាខណ្ឌមានជ័យ នៃរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញដោយទទួលបន្ទុកដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ .លោកវរសេនីយ៍ឯក នួន ស៊ីរ៉ា នាយការិយាល័យធនធានមនុស្ស បានដឹកនាំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និង ប្រគល់ប័ណ្ណសរសើរ .លិខិតសរសើរ ជូនមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលមានស្នាដៃបំពេញការងារបានល្អសរុបចំនួន ៣២រូបក្នុងនោះស្រីចំនួន ០៧រូបផងដែរដែលពួកគាត់សកម្មការងារនាពេលកន្លងមក និង បច្ចុប្បន្ន។
ក្នុងពិធីនេះដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីនាយរងការិយាល័យ .លោកអធិការរង លោកនាយប៉ុស្ដិ៍ និង មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ក្នុងឱកាសនោះផងដែរលោកស្នងការរងនគរបាលរាជធានីភ្នំពេញគល់ យី បានមានមតិសំណេះសំណាលជាមួយកងកម្លាំងនគរបាលខណ្ឌមានជ័យទាំងអស់ដែលបានខិតខំរួមដៃគ្នាបំពេលការងារទាំងថ្ងៃទាំងយប់ដោយគ្មានគិតពីថ្ងៃឈប់សម្រាក់ឡើយពោលគឺសប្បាយរីករាយបំពេញការងារដោយការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានរស់នៅប្រកបដោយភាពកក់ក្ដៅស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ដូចនេះលោកស្នងការរងនគរបាលរាជធានីភ្នំពេញ គល់ យី ស្នើរដល់កងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់អោយបន្តការខិតខំបំពេញការងាររបស់ខ្លួនទៅតាមតួនាទីភារៈកិច្ចអោយបានល្អប្រសើរទ្វេរដងគឺដើម្បីមុខមាត់និងកិត្តិយសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរពោលគឺកម្លាំងសមត្ថិច្ចនៃអធិការដ្ឋានខណ្ឌមានជ័យទាំងអស់គឺពួកគាត់សប្បាយរីករាយក្នុងការបំពេញការងារដោយគ្មានគិតពីការនឿយហត់អ្វីឡើយអោយស្របទៅតាមទ្រឹស្ដីមួយបានលើកឡើងថា៖កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យខ្ញុំ គាត់គិតគូប្រជាជនជាធំ ដោយក្ដីមេត្តា ផ្ដល់ស្នាមញញឹមដល់ពួកគាត់ផងណា ដោយពោលពាក្បវាចា៎ ទន់ភ្លន់កក់ក្ដៅ៕