ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនដៃដល់ ៣នាក់ទៅតុលាការ ករណីសម្លាប់មនុស្សម្នាក់ នៅដីចម្ការមួយ

266

ស្ទឹងត្រែងៈ ជនដៃដល់ ៣នាក់ ពាក់ព័ន្ធករណីសម្លាប់មនុស្សម្នាក់ នៅដីចម្ការមួយ ត្រូវស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមជម្រាបថា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន ក្នុងករណីសម្លាប់ជនរងគ្រោះម្នាក់ នៅក្នុងដីចម្ការមួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ។

ជនរងគ្រោះឈ្មោះ ឌៀម ចិន្ដា នៅភូមិឆ្វាំង ឃុំសំអាង។ ឯជនសង្ស័យទាំងបីនាក់មានទី១.ឈ្មោះ អំ ភ័ណ្ឌ នៅភូមិឆ្វាំង, ទី២.ឈ្មោះអូន ភាន់ នៅភូមិឆ្វាំង ឃុំសំអាង និងទី៣ឈ្មោះ រ៉ូ រីដេត នៅភូមិមនឃុំអន្លង់ជ្រៃ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ឌៀម ចិន្តា ហៅឡង់ អាយុ៣១ឆ្នាំ បានបាត់ខ្លួន ហើយបានរកឃើញសព ត្រូវគេសម្លាប់នៅក្នុងដីចម្ការមួយកន្លែងខាងក្រោយភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

សមត្ថកិច្ចក៏បានស្រាវជ្រាវសួរបំភ្លឺពាក់ព័ន្ធទៅនឹងដំណើររឿងនៅទីតាំងកើតហេតុ ឈានដល់ឃាត់ខ្លួន អ្នកពាក់ព័ន្ធចំនួន បីនាក់ និងបានរកឃើញ ភស្តុតាងមួយចំនួន ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ បញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង